​ក្រុមហ៊ុន​អាឡឺម៉ង់មួយបង្កើតបាន Android Phone សុវត្ថិភាពខ្លាំងបំផុត ដោយគ្មាន Google Play Service

  • 2021-09-06 05:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​NitroPhone 1 ​គឺ​ជា​ផលិតផល​ថ្មី​សន្លាង​និង​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​អាឡឺម៉ង់​មួយ​ឈ្មោះ​ថា NitroKey ។

ស្មាតហ្វូន NitroPhone 1 ដំណើការ​ដោយ GrapheneOS ដែលក្រុមហ៊ុនអះអាងជាប្រភេទ Android Phone សុវត្ថិភាពខ្លាំងជាងគេបំផុត ។ OS នេះបង្កើត​ឡើងតាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះតែមិនសូវល្បីឈ្មោះ។

NitroKey នេះល្បីល្បាញជាឆ្នាំមកហើយ ដោយសារពួកគេមានឯកទេសផ្នែកផលិតស្វហ្វវែកម្រិតខ្ពស់ ពីមុនគេតែងឃើញមានលើ ឧបករណ៍ដោះសោរប្រព័ន្ធសុវត្ថិភាពផ្សេងៗតាមរយៈ USB keys ជាប្រភេទ Open source security hardware ។​

​ត្បិតថា NitroKey ប្រកាសថា ខ្លួនអភិវឌ្ឍន៍ដល់ដំណាក់កាលចុងក្រោយបង្អស់ មាន User interface ស្អាតៗនិងមានមុខងារច្រើនជាងមុនក៏ដោយ ប៉ុន្តែពួកគេមិនផលិត Hardware ខ្លួនឯងដូចក្រុមហ៊ុនដទៃនោះទេ ពោលគឺ Nitroសហការជាមួយ Google ដោយ​យក​ស្វ័ហវែ​មក​ដាក់​លើ Google Pixel 4a ទៅវិញ។

Google Pixel 4a GrapheneOS by Nitro

​ដូចនេះម៉ូដែល Google Pixel 4a មានជម្រើសពីរគឺ ម៉ូឌែលធម្មតា(Android by Google) តម្លៃ ៣៤៩ ដុល្លារ និងម៉ូឌែលមិនធម្មតា (GrapheneOS by Nitro) តម្លៃដល់ទៅ ៧៥៩ ដុល្លារលក់នៅតែសហរដ្ឋអាមេរិច។

Google Pixel 4a GrapheneOS by Nitro

​សម្រាប់ម៉ូឌែលមិនធម្មតា មានលក្ខណៈសម្បត្តិផ្សេងៗពីម៉ូឌែលធម្មតាដូចជា បន្ទះឈីបថ្មីគឺ Titan M security (Snapdragon 730G) សម្រាប់​ម៉ូឌែល GrapheneOSខាងលើនោះគឺ គ្មាន Google Play services ឡើយ។ វាមាន RAM 4GB, មេម៉ូរី 128GB រន្ធសាកថ្មលឿនលឿន USB-C រក្សាទុករន្ធដោតកាស 3.5 mm ទុកស្ដាប់ចម្រៀងដដែល មិនបំបាត់ចោលនោះទេ។ បើចាប់អារម្មណ៍អាចទិញអនឡាញលើវិបសាយ shop.nitrokey.com

​សូមរង់ចាំតាមដានអត្ថបទក្រោយ ក្រុមការងារនឹងបង្ហាញជូន OS មួយផ្សេងទៀតដែលបានបង្ហាញខ្លួនរួចមកហើយជាប់ចំណាត់ថ្នាក់ជា OS សុវត្ថិភាពខ្ពស់មួយផងដែរ ដើម្បីមកជាមួយប្រជែង Android ៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ រក្សា