ឱកាសឈ្នះរង្វាន់ iPad Pro និង ទូរសព្ទ Galaxy Tab A7 គ្រាន់តែចូលរួមកម្មវិធីប្រកួតចម្អិនមីគោកអ៉ីនដូមីចំនួន២ជុំ

  • 2021-09-08 07:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចូលរួមប្រកួតធ្វើម្ហូប នឹងមានឱកាសឈ្នះរង្វាន់ iPad Pro និងទូរសព្ទ Galaxy Tab A7 ប្រកួតចម្អិនមីគោកអ៉ីនដូមី អ្នកនឹងឈ្នះមានឱកាសឈ្នះរង្វាន់ធំ iPad Pro និងទូរសព្ទ Galaxy Tab A7។

សាកល្បងបញ្ចេញស្នាដៃ ប្រកួតយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី អ៉ីនដូមី!

ចូលរួ​មប្រកួត​កែច្នៃម្ហូបថ្មី ដោយយកមីគោកអ៉ីនដូមី ជាគ្រឿងផ្សំគោល។ ការប្រកួតនេះ គឺមានចំនួនពីរជុំ ហើយរៀងរាល់សប្ដាហ៍នឹងជ្រើសរើសអ្នកឈ្នះចំនួន ៦នាក់។

តោះចូល​រួម​ទាំង​អស់គ្នា​ជាមួយ​នឹង​លក្ខខណ្ឌងាយៗ ដោយលោក​​អ្នក​គ្រាន់តែ Post រូបថតដែលអ្នកចម្អិនមីគោកអ៉ីនដូមីរសជាតិដើមនៅលើគណនី​ Facebook ផ្ទាល់​ខ្លួន​របស់​លោក​អ្នក បន្ទាប់មក Tag @Indomie Cambodia ព្រមទាំងសសេរបរិយាយ អំពីគ្រឿងផ្សំ និងរបៀបនៃការចម្អិន​។ សម្រាប់អ្នកដែលទទួលបានការ Like ច្រើនជាងគេនឹងទទួលបានពិន្ទុពីគណៈកម្មការប្រកួតកាន់តែច្រើន។

សម្រាប់រង្វាន់ ប្រកួតជុំទី ១៖ អ្នកឈ្នះរង្វាន់លេខ១ នឹងទទួលបានទឹកប្រាក់ ៥០ដុល្លារ ចំណែកពីលេខ២ ដល់លេខ៦ នឹងទទួលបានមីគោកម្នាក់ ១ កេស។

ការប្រកួតជំុទី២​ (រង្វាន់ធំ)៖

ជុំទី ២ គឺតម្រូវឱ្យបេក្ខជនទាំង ១០នាក់ ចូលរួមប្រកួតដោយផ្ទាល់ រីឯការចម្អិនគឺជ្រើសរើសមីគោកអ៉ីនដូមី រសជាតិដើម។ ចំណែកការដាក់ពិន្ទុ នឹង​ធ្វើ​ឡើង​ពី​គណកម្មការ រួមជាមួយមេចុងភៅដែល​នឹងផ្ដល់ពិន្ទុដល់ស្នាដៃ ចម្អិន​ដែលមានរសជាតិឆ្ងាញ់ ការតុបតែងស្អាត និងមានរបៀបជាងគេ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​។

អ្នកឈ្នះលេខ ១ក្នុងជុំទី ២ នឹងទទួលបាន iPad Pro ចំណែកលេខ ២ នឹងទទួលបាន Galaxy Tab A7។

សូម​បញ្ជាក់​ថា ការប្រកួតនេះនឹងត្រូវ​ចែកចេញជាង២ជុំ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​រង្វាន​។ ការប្រកួតនឹងបញ្ចប់ត្រឹម ថ្ងៃទី០៥ ខែតុលា ២០២១៕

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី