វីឡាភ្លោះប្រណិត និងទាន់សម័យ ក្នុងបុរី ដឹ រ៉េសុីដិន ចាប់បើកលក់ជាផ្លូវការហើយ!

  • 2021-09-15 04:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីជាការស្វាគមន៏ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុននេះ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែបឯកជនដ៏មានឧត្តមភាព និងប្រណិតភាព បុរី ដឹ រ៉េសុីដិន បានដាក់លក់នូវប្រភេទវីឡាភ្លោះម៉ូតថ្មីយ៉ាងប្រណិត។

លោកស្រី Ly Daline អគ្គនាយកក្រុមហ៊ុន Daline Property Development Co.,ltd បានមានប្រសាសន៍ថា៖ «ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលចង់បានការរស់នៅប្រកបដោយភាពកក់ក្ដៅបែបប្រណិត ព្រមជាមួយសហគមន៍ ដែលគួរឲ្យចង់រស់នៅ យើងបានសម្រេចបង្កើតនូវផ្ទះវីឡាភ្លោះដ៏ប្រណិតបំផុតជាមួយនឹងរចនាបថខាងក្រៅ និងខាងក្នុងដែលរៀបចំឡើងតាមបែបទំនើប និងទាន់សម័យជាមួយបន្ទប់ទទួលភ្ញៀវធំទូលាយ បន្ទប់ផ្ទះបាយមានផាសុខភាព បន្ទប់គេងនីមួយៗរចនាឡើងយ៉ាងឥតខ្ចោះ ហើយអ្វីកាន់តែពិសេសនោះជាន់ដំបូលអាចរៀបចំតុបតែងជាសួនលំហែ ឬស្កាយបារជាលក្ខណះផ្ទាល់ខ្លូនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា៖ «មិនត្រឹមតែប៉ុណ្ណោះ បុរី ដឹ រ៉េស៉ីដិន បានគិតគូរយ៉ាងមត់ចត់ទៅលើបរិបទស្តង់ដារ គុណភាព សុវត្ថិភាព ផាសុខភាព និងផ្ដល់ជូននូវការថែទាំយកចិត្តទុកដាក់ចំពោះអតិថិជនជាចំបងពីម្ចាស់គ្រប់គ្រងបុរី»។

គូសបញ្ចាក់ផងដែរការអភិវឌ្ឍន៍នូវគម្រោងបុរី The Residence នេះឡើងគឺក្នុងគោលបំណងដើម្បី ឱ្យមានការរស់នៅជាសហគមន៍ដ៏ស៊ីវិល័យនិ ងទំនើបបែបចម្រុះ រួមមាន៖ អាគារពាណិជ្ជកម្ម ខុនដូរ ផ្ទះអាជីវកម្មច្រើនប្រភេទ និងវីឡាភ្លោះ ជាមួយនិងបរិស្ថានបែបធម្មជាតិ មានសួនលំហែរ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណសាធារណៈផងដែរ ដើម្បីធ្វើឱ្យការរស់នៅកាន់តែសម្បូរបែប។

ក្នុងឱកាសបើកសម្ពោធលក់ជាផ្លូវការផ្ទះវីឡាភ្លោះនេះដែរ បុរី The Residence បានផ្ដល់ជូនទៅដល់អតិថិជនជាមួយនឹង ការបញ្ចុះតំលៃ រហូតដល់ ១០% ឬលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតដែលមិនធ្លាប់មានដោយបង់រំលោះរហូតដល់ ១០០% ឬក៏បង់ត្រឹមតែ ១% រហូតដល់២៤ខែដោយគ្មានការប្រាក់ និងមានបន្ថែមនូវគ្រឿងបរិក្ខារផ្ទះផ្សេងៗជាច្រើនទៀតសម្រាប់គ្រប់ប្រភេទផ្ទះ។ នេះគឺជាឱកាសល្អសម្រាប់អ្នកទិញសម្រាប់រស់នៅ ទិញសម្រាប់វិនិយោគ ឬក៏ទិញដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទនោះ លោកអ្នកអាចអញ្ជើញមកទស្សនានៅក្នុងគម្រោងផ្ទាល់បាន។

សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការទិញផ្ទះបុរីThe Residence សូមធ្វើការទំនាក់ទំនងមកផ្នែកលក់តាមរយះលេខទូរស័ព្ទ៖

☎️078 31 32 33 ឬតាមរយៈ Telegram៖ https://t.me/DLJenny078

☎️096 831 32 33 ឬតាមរយៈ Telegram៖ https://t.me/DLMalineath096

☎️088 931 32 33 ឬតាមរយៈ Telegram៖ https://t.me/DLNita088

ឬគេហទំព័រ Facebook៖ DL Property Development