យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារពីអាយុ ៦ ដល់១២ឆ្នាំ ទូទាំងក្រុងភ្នំពេញចាប់ពីស្អែកនេះទៅហើយ ទាំង ៤២ទីតាំង

  • 2021-09-16 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ ដល់ក្រោម១២ឆ្នាំ នឹងត្រូវអនុវត្តចាប់ពី ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២១ ស្អែកនេះ នៅក្នុងខណ្ឌទាំង ១៤ ដែលមាន ៤២ ទីតាំង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុ ពី ៦ ដល់ក្រោម១២ឆ្នាំ ត្រូវបានអនុវត្ត បន្ទាប់ពី យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកុមារ យុវវ័យ ដែលមានអាយុពី ១២ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន ១០០ភាគរយ នៃការផែនការកំណត់។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ពីទីតាំងដែលអាចនាំកុមារទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងខណ្ឌទាំង១៤ ដែលមានរហូតដល់ទី ៤២ ទីតាំង ក្នុងរាជធានីភ្នំពេញ។

គួរឱ្យដឹងដែរថា យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារដែលមានអាយុចាប់ពី ៦ ដល់ក្រោម ១២ឆ្នាំ គឺក្នុងគោលដៅ កាត់ផ្តាច់ការគំរាមកំហែងនៃមេរោគកូវីដ១៩ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសការឈានទៅបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ ៕

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងទីតាំងទាំង ៤២ ក្នុងរាជធានីភ្នំពេញ ដែលអាចជូនកូនៗ ទៅចាក់វ៉ាក់សាំងបាន

អត្ថបទ ៖ មេខាឡា