អាជ្ញាធរខេត្តសៀមរាប ប្រកាសរកមនុស្ស ១៦ នាក់ បំពេញឯកកសាររួចរាល់ ដល់ថ្ងៃធ្វើតេស្ត បាត់ស្រមោលឈឹង

  • 2021-09-16 06:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋចំនួន១៦នាក់ ក្នុងខេត្តសៀមរាប បានបំពេញព័ត៌មានដើម្បីយកសំណាក រកមេរោគកូវីដ១៩ រួចរាល់ ប៉ុន្តែដល់ថ្ងៃយកសំណាក បែរជាបាត់ស្រមោលសូន្យឈឹង មិនព្រមបង្ហាញខ្លួន។

យោងតាមប្រភពព័ត៌មាន ពីរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី ១៦ កញ្ញា ២០២១ បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលបានបំពេញព័ត៌មានដើម្បីយកសំណាករួចរាល់ នៅទីតាំងយកសំណាកផ្សារសាមគ្គី ប៉ុន្តែដល់ថ្ងៃដែលត្រូវយកសំណាក បែរជាមិនព្រមបង្ហាញខ្លួន។ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមានឈ្មោះដូចក្នុងបញ្ជីដែលបានបង្ហាញ សូមសហការបង្ហាញខ្លួនដើម្បីយកសំណាកតេស្តរកមេរោគកូវីដ១៩។

ក្នុងករណី មិនរួសរាន់មកយកសំណាកតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕