រឿងធំហើយ! យុវជន ៣នាក់ ជាអ្នកជំងឺកូវីដ បានរត់ចេញពីកន្លែងព្យាបាលហើយ

  • 2021-09-16 09:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺដែលមានមេរោគកូវីដ-១៩ ចំនួន០៣នាក់ បានរត់គេចខ្លួនចេញពី មណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

អ្នកជំងឺដែលមានមេរោគកូវីដ-១៩ ចំនួន០៣នាក់ បានបញ្ជូនមកមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២១ ចំនួន០១នាក់ និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ចំនួន ០២នាក់ ពួកគាត់បានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាល ដែលមានព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម ៖

១- ឈ្មោះ ចែម សុវត្តិ ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិប៉ាជនធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី

២- ឈ្មោះ ខុន សុវណ្ណ ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិក្រឡាឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី

៣-ឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

ទាក់ទងទៅនិងករណីអ្នកជំងឺមានមេរោគកូវីដ-១៩ខាងលើ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមអំពាវនាងដល់ អាជ្ញាធរ និងកងកំលាំងមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩ទាំងនោះ ដើម្បីបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិញ ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមាន ជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ ៕