MV ផ្លូវការបទ «Sticker» របស់ NCT 127 ចេញហើយ! ភ្លេងរន្ថើនឡើងបះរោម

  • 2021-09-17 03:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មីរបស់ក្រុមចម្រៀង NCT 127 មាន​ចំណងជើងថា «Sticker» ចេញផ្សាយជាផ្លូវការ​ហើយលើ Channel YouTube ផ្លូវការរបស់ SMTOWN

អាល់ប៊ុម និងបទថ្មីនេះមានចំណងជើងថា «Sticker» របស់ក្រុម NCT 127 ចេញផ្សាយតាម​ការ​គ្រោងទុក​ គឺនៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ស្នាដៃថ្មីដែល​ក្រុម​បាន​បង្កើតពេល​នេះ ពិតជា​អស្ចារ្យទៀតហើយ ដោយមិនឲ្យអ្នកគាំទ្រ​ទាំងអស់អស់សង្ឃឹម​នោះទេ។ សមាជិកទាំង ៩ ចេញមុខជាមួយនឹង​ Style ថ្មីៗរៀងៗខ្លួន ឯការសម្ដែង និង​បទ​ចម្រៀងសុទ្ធ​កាន់តែ​ពិសេសឡើង។

ដោយឡែក​ អាច​និយាយបាន​ថា​អាល់ប៊ុមធំថ្មីទី ដែលមានបទសរុប ១១បទនេះ បានក្លាយជាជោគជ័យ​មួយទៀតហើយរបស់ក្រុមទៀតហើយ ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពីផលិតកម្ម SM ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃទី១៥ ខែកញ្ញាថា​ គិតត្រឹមថ្ងៃទី១៤ អាល់ប៊ុម​នេះ មានអ្នក​កុម្ម៉ង់ទិញមុន (Pre-Order) ដល់ទៅ ២ ១២០ ០០០បន្ទះ ឯណោះ បន្ទាប់ពីចាប់ផ្ដើម​ទទួលការកុម្ម៉ង់កាល​ពីថ្ងៃទី២៣ ខែសីហា។

ជាមួយគ្នានោះ គិតត្រឹម ២៤ម៉ោងដំបូង អាលប៊ុម​មាន​អ្នកកុម្ម៉ង់ទិញមុនប្រមាណ ១,៣លានបន្ទះ ដែល​នាំឲ្យអាល់ប៊ុម​នេះ​ក្លាយជាស្នាដៃជោគជ័យធំធេង​ដំបូងរបស់ក្រុម ដែល​មានអ្នកកុម្ម៉ង់ទិញមុនដល់ទៅជាង ១លានបន្ទះ

អត្ថបទ៖ យី សុធារី