ផ្ដើមពីការគិតគូរមិនយកមុខមាត់ជាធំ RM ឧបត្ថម្ភលុយជិត ១សែនដុល្លារដល់សារមន្ទីរជាតិនៅកូរ៉េ

  • 2021-09-17 07:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុមរបស់ BTS គឺ RM បាន​ឧបត្ថម្ភថវិកាចំនួន ១០០លានវ៉ុន (ខ្ទង់ ៨៥ ១៤៦ដុល្លារ)​ ទៅកាន់ មូលនិធិវប្បធម៌ Cultural Foundation of the National Museum of Modern and Contemporary Art។ នេះ​បើតាម​ការ​ឲ្យដឹងពីសារមន្ទីរជាតិ National Museum of Modern and Contemporary Art

នៅថ្ងៃទី១៤ ខែកញ្ញា សារមន្ទីរខាងលើ​បាន​ប្រកាសថា​៖ «RM បាន​បរិច្ចាគថវិកាផ្ទាល់ចំនួន ១០០លានវ៉ុន តាម​រយៈមូលនិធិ ដើម្បី​ផ្សព្វផ្សាយវប្បធម៌នៃការអាន ​«Beautiful Art Books»។

RM បាន​ប្រារព្ធពិធីខួប​កំណើតរបស់ខ្លួន​ ២ថ្ងៃមុនព័ត៌មាន​នេះត្រូវ​បាន​ប្រកាសជា​សាធារណៈ ហើយស្ថិតក្នុង​ពេល​អបអរថ្ងៃកំណើត លោក​ក៏បាន​ជួយឧបត្ថម្ភដល់ការផលិតសៀវភៅសិល្បៈ ដែល​កំពុង​ជួបភាព​ពិបាក​ ក៏ដូចជាខ្វះខាតក្នុង​ការ​បោះពុម្ព។

សៀវភៅដែល​ផលិតនោះ​ត្រូវ​បាន​បរិច្ចាគជូនដល់បណ្ណាល័យសាធារណៈ និង​បណ្ណាល័យសាលាបឋមសិក្សា មធ្យមសិក្សា ក៏ដូចជាវិទ្យាល័យនៅ​តំបន់ដាច់ស្រយ៉ាល ឬ​តំបន់ភ្នំ ទូទាំង​ប្រទេស។ ជាមួយគ្នានោះ សៀវភៅទាំងនេះ​ ក៏ត្រូវ​បាន​គេ​បម្រុងទុកនៅក្នុង​បណ្ណាគារសិល្បៈនៃសារមន្ទីរជាតិ ដើម្បី​ឲ្យគ្រប់គ្នា​អាច​អាន​វា​បាន។

សារមន្ទីរ National Museum of Modern and Contemporary Art បាន​លើកឡើងថា៖ «RM បានសម្ដែង​អារម្មណ៍ពិតថា​ វា​ពិតជា​ល្អ​ប្រសិន យុវជន​ អ្នកដែល​មាន​ការ​លំបាកក្នុងការ​ចូល​ក្នុងសារមន្ទីរ អាច​អាន​វា​ដោយសេរីបាននោះ។ ពួកយើងនឹង​ព្យាយាម​ធ្វើយ៉ាងណារួមចំណែកផ្សព្វផ្សាយវប្បធម៌នៃការ​អានជាមួយនឹង RM អ្នកដែលមានឥទ្ធិពលក្នុងការបង្ហាញ​ចំណាប់អារម្មណ៍ចំពោះ​ការអាន ទោះបីលោកស្ថិតក្នុងពេល​រវល់នឹងការងារយ៉ាងណាក៏ដោយ»៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី