ហេតុផល​បែប​នេះ​សោះ ទើប​គ្រូ PSG ​ដូរ Messi ចេញ​ធ្វើ​ឱ្យ​គេ​ខឹង​ខ្លាំង​

  • 2021-09-20 01:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​សោះ​ឡើយ ​នៅ​ពេល​លោក Mauricio Pochettino ​សម្រេច​ចិត្ត​ប្ដូរ​រូបគេ​ចេញ​នៅ​នាទី​៧៥​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​Messi ​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ឱ្យ​ក្រុម PSG ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Lyon ​នៅ​យប់មិញ​នេះ​។ ​ខ្សែ​ប្រយុទ្ធ​កំពូល​ខាង​លើ​នៅ​មិន​ទាន់​អាច​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​នោះ​ទេ ​ហើយ​ក៏​ត្រូវ​លោក Mauricio Pochettino ​ប្ដូរ​ចេញ​នៅ​នាទី​៧៥​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​រូបគេ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​ឡើយ។ ​

​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ក្រុម​សម្រេច​ចិត្ត​ប្ដូរ Messi ​ចេញ​ត្រូវ​បាន​លោក​ពន្យល់​ថា​៖ “យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ប្ដូរ Messi ចេញ​ក៏​ព្រោះ​តែ​មើល​ឃើញ​ថា​បើ​បន្ដ​លេង​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​គេ​របួស​បាន​។ យើង​មាន​ប្រកួត​សំខាន់​នៅ​ពេល​ខាង​មុខ​ទៀត ហើយ​យើង​ត្រូវ​តែ​ការពារ​គាត់។ នេះ​ជា​ការ​សម្រេច​ចិត្ត​សម្រាប់​ក្រុម​និង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​យើង​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន។ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ”៕

ប្រភព៖ Marca   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម