Jinjin (ASTRO) ក្លាយជាតារា K-Pop ម្នាក់ទៀត ឆ្លងមេរោគ COVID-19

  • 2021-09-20 01:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ជូនដំណឹង​របស់ផលិតកម្ម Fantagio បាន​ឲ្យដឹង​ថា Jinjin (ASTRO) បាន​ធ្វើតេស្តចេញ​លទ្ធផល​វិជ្ជមានកូវីដ ឯសមាជិក​ផ្សេងទៀតដូចជា Moonbin និង Sanha កំពុង​ស្ថិតក្នុងការធ្វើតេស្ត។

«សួស្ដី នេះគឺ Fantagio!

នៅថ្ងៃទី១៦ ខែកញ្ញា អាការៈរបស់ Jinjin មិនសូវស្រួល ហើយដើម្បីជាការការពារ លោកក៏បានទៅធ្វើតេស្តរហ័ស ហើយលទ្ធផលគឺអវិជ្ជមាន។

ទោះជាយ៉ាងណានៅថ្ងៃទី១៨ អាការៈរបស់លោកប្រែជា​មិនស្រួលសាជាថ្មី ដូច្នេះលោកក៏បានទៅធ្វើតេស្ត PCR ទៀត ហើយលទ្ធផលចេញ​មកនៅថ្ងៃទី១៩ ខែកញ្ញានេះ គឺវិជ្ជមាន។

ថ្មីៗនេះ លោកក៏បាន​គោរពតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល ដោយនៅដាច់ដោយឡែកពីគេ ស្របពេល​កំពុង​រង់ចាំការណែនាំជាបន្តបន្ទាប់ទៀត។

សម្រាប់មិត្តរួមក្រុមមាន Moonbin និង Sanha ក៏បាន​ទាក់ទងផ្ទាល់ជាមួយនឹង Jinjin ដែរ ហេតុនេះពួកគេ ក៏ដូចជាក្រុមការងារផ្សេងទៀត ត្រូវធ្វើតេស្តរកមេរោគកូវីដទាំងអស់គ្នា ព្រម​ទាំងកំពុង​រង់ចាំលទ្ធផល​រៀងៗខ្លួន។ អាស្រ័យ​ហេតុនេះ យើងបាន​ផ្អាករាល់សកម្មភាពការងារ​ទាំងអស់របស់ពួកគេ ហើយពេល​នេះអ្នក​ទាំងអស់ដែល​ពាក់ព័ន្ធ កំពុង​នៅដាច់ដោយឡែកពីគ្នាផងដែរ។

ពួកយើង​សូម​អភ័យទោស ដែល​ធ្វើឲ្យអ្នកគ្រប់គ្នា​បារម្ភ ហើយក៏សុំការយោគយល់ដែរ។ ពួកយើង​នឹង​រៀបចំ​ការពារ​សុវត្ថិភាពសម្រាប់តារាៗរបស់យើង។ យើងនឹង​ព្យាយាមឲ្យអស់ពីលទ្ធភាព ដូច្នេះ​តារាយើង​នឹងអាចចាសះស្បើយឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស»៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី