Keane ប្រៀបធៀបប្រកួត Spurs និង Chelsea ដូចមនុស្សចាស់លេងជាមួយកូនក្មេង
- 2021-09-20 02:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Keane ប្រៀបធៀបប្រកួត Spurs និង Chelsea ដូចមនុស្សចាស់លេងជាមួយកូនក្មេង
ចន្លោះមិនឃើញ
Roy Keane បានរិះគន់ចំពោះការលេងក្នុងវគ្គទីពីររបស់ Spurs ដែលបណ្ដោយឲ្យ Chelsea អាចយកឈ្នះបានដល់ទៅ ៣-០ ក្នុងកីឡដ្ឋាន White Hart Lane កាលពីយប់មិញ។
Spurs ធ្វើបានល្អអាចទប់ Chelsea បានក្នុងវគ្គទីមួយរក្សាលទ្ធផល ០-០ ខណៈតោខៀវបានបង្កើតឱកាសជាច្រើន។ តែឈានដល់វគ្គទីពីរក្រុមលោក Thomas Tuchel នៅតែបន្តសម្រុករហូតរកបាន៣គ្រាប់មកលើ Spurs។
៣គ្រាប់របស់ Chelsea ធ្វើបានដោយខ្សែការពារ Thiago Silva, Antonio Rudiger និងខ្សែបម្រើ N’Golo Kante។ ជ័យជម្នះនេះបានជួយឲ្យ Chelsea បន្តឈរនៅកំពូលតារាង Premier League មាន១៣ពិន្ទុស្មើគ្នាជាមួយ Liverpool និង Manchester United។
Roy Keane ដែលជាអ្នកវិភាគកីឡាមួយរូបបាននិយាយរិះគន់ខ្លាំងៗ លើក្រុមរបស់លោក Nuno Espirito។ Keane បាននិយាយថា Chelsea លេងបានល្អមែនទែន ជាមួយគុណភាពពិត។ ហើយប្រកួតខាងលើដូចមនុស្សលេងជាមួយកូនក្មេង។ លោកសឹងតែមិនជឿថា Spurs លេងអន់បែបនេះ ជាពិសេសក្នុងវគ្គទីពីរឲ្យគេទាត់ចូល៣គ្រាប់៕