អ្នកគាំទ្រគេងបន់ចង់ឃើញតារាប្រុសចិន ៥រូបសាច់សខ្ចីមុខមានស្នេហ៍ទាំងនេះសម្ដែងក្នុងរឿង​ BL

  • 2021-09-20 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំមុន រឿង «Your Name Engraved Herein» បាន​ទទួល​ជោគជ័យ​ខ្លាំង ដោយសារជារឿងបែប​ BL (Boy’s Love) កំពុង​ស្ថិតពេញ​និយមនា​ពេល​បច្ចុប្បន្ននេះ​ផង ហើយផ្អែក​លើ​សាច់រឿងប្រទាក់ក្រឡាជាទីជក់ចិត្តសម្រាប់​អ្នកទស្សនាផង។

ទោះជាយ៉ាងណា ផ្អែកលើមតិ​អ្នកគាំទ្រ បាន​លើក​ឡើង និង​ជ្រើសតាម​ការ​យល់ឃើញ​រៀងៗខ្លួន​ថា​​នៅ​ថ្ងៃមុខ ពួកគេ​ចង់ឃើញ​តារា​ប្រុស​ចិន​ខាងក្រោម​នេះ មាន​មុខ​សម្ដែង​ក្នុង​រឿងប្រភេទ BL ម្ដង។ ខាងក្រោមនេះ​ជា​កំពូលតារា​ប្រុស​ទាំង ៥ ដែល​ជាប់​ក្នុងបញ្ជី​ដែល​មហាជន​ប៉ង់ចង់ឃើញ​ខ្លាំង​ជាងគេ៖

លេខ ៥៖ Greg Hsu

ឆ្នាំនេះ Greg មាន​អាយុ​៣០ឆ្នាំហើយ ហើយត្បិត​ឈាន​ចូល​វ័យក្បាល ៣ ក៏ពិតមែន ប៉ុន្តែ​វាមិនមែនជា​បញ្ហា​សម្រាប់​សម្រស់​លោកទេ។ សមត្ថភាព​សម្ដែង​អស្ចារ្យ អាច​បត់បែន​បាន​គ្រប់យ៉ាង​បែបនេះហើយ ទើប​មហាជន​ជា​ច្រើន​សម្លឹង​ជាប់ ហើយរំពឹង​ចង់ឃើញ​លោកសាក​ថ្វីដៃក្នុងរឿងបែប BL​ ម្ដង។

លេខ ៤៖ Austin Lin

លោកក៏បាន​ឈ្នះ​ចិត្តមហាជនជា​ច្រើន​ដែរ តាម​រូបរយៈរូបរាង​ស្រស់សង្ហា ពោរពេញ​ទៅដោយភាពស្វាហាប់ ហើយផ្គួបផ្សំនឹង​ទឹកមុខស្រទន់ទៀត កាន់តែ​ត្រូវ​ចិត្ត Fan ជា​ច្រើន​នាក់ដែល​គាំទ្រ​លោក​ឲ្យចូលសម្ដែង​រឿង BL

លេខ ៣៖ Wu Nien Hsuan

រូបរាង​សង្ហា ចរិតស្រស់ស្រាយ ថែម​ទាំងមានកម្ពស់ ១៨៥សង់ទីម៉ែត្រផង និងរាងមាំទៀត កាន់តែធ្វើឲ្យ លោកក្លាយជា​ទីពេញចិត្តរបស់ នារីៗជា​ច្រើន​នាក់។ លោកក៏ត្រូវ​បាន​គេស្គាល់​ច្រើន​ក្នុង​ពិភព BL ដែរ ដូច្នេះ​ប្រសិនលោកឈាន​ជើងសម្ដែង​ក្នុងរឿង BL កេរ្តិ៍ឈ្មោះ​លោកក៏នឹង​ហក់ឡើង​តាមនោះដែរ។

លេខ ២៖ Jasper Liu

លោកត្រូវបាន​គេ​តាំង​នាម​ថា​ជា «Nation First Love» ហើយតារាប្រុសរូបនេះ​មាន​ប្រភពចេញពីកម្មវិធីប្រកួត ប្រឡងជ្រើសយក​តារា​ម៉ូដែលផងដែរ។ ក្រោយ​បង្ហាញមុខជា​ផ្លូវការ ប្រជាប្រិយរបស់​ Jasper ក៏កាន់តែហក់ឡើងខ្លាំង បូកផ្សំនឹងស្នាមញញឹមស្រស់ ក៏ដូចជាការ​បង្ហាញមុខក្នុង​រឿង «More than Blue» ទៀត កាន់តែ​ធ្វើឲ្យលោកឡើងរាសី ល្បីខ្លាំង​ក្នុងប្រទេស​ជប៉ុន និងកូរ៉េខាងត្បូង។

លេខ ១៖ Aaron Yan

ភាពស្រស់សង្ហា លាយឡំនឹង​ទម្រង់មុខតូចរបស់ Aaron ពិតជា​ទាក់ទាញ​បំផុត ហើយហេតុនេះហើយទើបលោកមាន​អ្នក​ស្រឡាញ់​ច្រើន​មិនថាស្រី មិនថា​ប្រុស។ ដូច្នេះ​បើ​ស្ថិតក្នុង​ពិភពភាពយន្ត BL តារា​ប្រុស​រូបនេះ​ក៏គេចមិនផុត ពី Fan ដែល​ប៉ង់​ចង់មើល​ការ​សម្ដែង​របស់​លោកដែរ។

ប្រភព៖ beauty321   ប្រែ​សម្រួល៖ យី សុធារី