Ferdinandថា​ កីឡាករ​ Chelsea រូប​នេះ​ជា​ខ្សែ​ការពារ​កណ្ដាល​ ដ៏​ល្អ​ជាង​គេ​បំផុត​នៅ​ពេល​នេះ​

  • 2021-09-21 12:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rio Ferdinand បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Youtube របស់​លោក​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ការពារ​ Antonio Rüdiger ជា​ខ្សែការពារ​កណ្ដាល​ដ៏​ឆ្នើម​បំផុត​នៅ​ Premier League ក្នុង​ពេល​នេះ​។

លោក​ Ferdinand បាន​លើក​ឡើង​ថា​៖" តាំង​ពី​ Thomas Tuchel មក​ឡើង​ដឹកនាំ​ Chelsea មក​ Rudiger គឺ​ជា​ខ្សែ​ការពារ​កណ្ដាល​ដ៏​ល្អ​ជាង​គេ​បំផុត​ហើយ​។ ខ្ញុំ​គិត​ថា​រវាង​គេ​និង​ Rúben Dias គឺ​ប្រហាក់​ហែល​គ្នា​ក៏​ប៉ុន្តែ​ Rudiger គេ​មាន​គុណ​សម្បត្តិ​ជួយ​ក្រុម​បាន​ច្រើន​ជាង​ "។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖" កាល​នៅ​ Frank Lampard ដឹក​នាំ​ Chelsea គេ​មិន​អញ្ចឹង​ទេ​ព្រោះ​ Lampard មិន​ពេញ​ចិត្ត​គេ​ផង​ ថែម​ទាំង​ចង់​ដាក់​លក់​គេ​ទៀត​ផង​ សម្រាប់​លេង​នៅ​ជម្រើស​ជាតិ​អាល្ល៉ម៉ង​វិញ​ គេ​ត្រូវ​បាន​ក្រុម​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​ណាស់​។ និយាយ​ទៅ​អញ្ចឹង​ហើយ​កីឡាករ​ណា​ ដែល​អ្នក​ដឹក​នាំ​មិន​ទុក​ចិត្ត​ ដឹង​តែ​ធ្លាប់​ពិបាក​ដូច​គេ​អញ្ចឹង​ហើយ​ "។​

នៅ​ក្នុង​រដូវកាល​នេះ​ Rudiger ចូល​ប្រកួត​បាន​៧ប្រកួត​ហើយ​ រក​គ្រាប់​បាល់​បាន​ ១គ្រាប់​ និង​ Clean Sheet បាន​៤ដង​។ កីឡាករ​នេះ​នឹង​អស់​កុងត្រា​ជា​មួយ Chelsea នៅ​ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី