Messi នឹង​មិន​អាច​​ទៅ​ជួយ​ PSG ត​ទល់នឹង​ Metz នៅ​ខាន​ស្អែក​នេះ​ទេ​

  • 2021-09-21 12:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi អាច​នឹង​មិន​បាន​ទៅ​ជួយ​ក្លឹប​ Paris Saint Germain តទល់នឹង​ក្លឹប​ Metz ក្របខ័ណ្ឌ​ Ligue 1 បាន​នោះ​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១​ខាន​ស្អែក​នេះ​ដោយ​មាន​រក​ឃើញ​មាន​របួស​។ ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​ក្នុង​ថ្ងៃ​នេះ​​។

Messi ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ PSG ធ្វើ​ការ​ពិនិត្យ​ដោយ​ស្កេន​ MRI រក​ឃើញ​ថា​កីឡាករ​នេះ​អាច​មាន​បញ្ហា​គន្លាក់​ឆ្អឹង​នៅ​ជង្គង់​ខាង​ឆ្វេង​ ដែល​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហានេះ​នឹង​ចេញ​នៅ​រយៈពេល​ ៤៨​ម៉ោង​ក្រោយ​។

ចាប់​តាំង​ពី​មក​លេង​ឲ្យ​ PSG នៅ​ក្នុង​រដូវកាល​នេះ​មក​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​មិន​ទាន់​បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ឲ្យ​ក្លឹប​នៅ​ឡើយ​ទេ​ ខណៈ​ដែរ​កាល​ពី​ប្រកួត​តទល់នឹង​ Lyon ថ្ងៃ​មុន​ Messi ត្រូវ​បាន​លោក​ Pochettino គ្រូ​ក្លឹប​បារាំង​ដូរ​ចេញ​ផង​ដែរ​នៅ​នាទី​៧៥​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​លោក​គ្រូ​រូប​នេះ​ក៏​ធ្លាប់​ប្រាប់​ពី​មូលហេតុ​ផង​ដែរ​ថា​ ខ្លាច​ Messi មាន​របួស​ ខណៈ​នៅ​ក្នុង​ថ្ងៃ​នេះ​ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​បាន​រក​ឃើញ​មាន​របួស​ដូច​ទៅ​ហ្នឹង​អ្វី​ដែល​លោក​ Pochettino ព្រួយបារម្ភ​មែន​៕

ប្រភព៖ Sky Sports | en.psg   ប្រែ​សម្រួល៖ ហ៊ីម រស្មី