សៀមរាបយប់មិញ អាជីវករលួចប្រមូលផ្ដុំគ្នាលក់បន្លែពេលយប់ក្នុងតំបន់ក្រហម តេស្តភ្លាមៗរកឃើញវិជ្ជមានច្រើននាក់

  • 2021-09-27 01:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តសៀមរាប កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានហ៊ុមព័ទ្ធក្រុមអាជីវករដែលលួចនិងចែកចាយលក់ដូរពេលយប់ក្នុងតំបន់ក្រហម ស្ថិតនៅមុខផ្សារសាមគ្គី សង្កាត់ស្លរក្រាម ដោយធ្វើតេស្តសំណាករកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ ឆឹង សុភា នាថ្ងៃទី២៧ កញ្ញា ២០២១នេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ក្រុងសៀមរាបតែងតែបង្ករការចម្លងរីករាលដានមេរោគកូវីដ១៩ តាមរយៈការលក់ដូរបន្លែ ផ្លែឈើ ផ្កាភ្ញី នៅផ្សារនានាពេលយប់ ដោយសារមានអាជីវករប្រមូលផ្ដុំគ្នា ល្មើសនឹងបម្រាមរបស់អាជ្ញាធរ ដែលដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងភូមិសាស្ត្រខេត្តសៀមរាប។

សូមជំរាបថា ខេត្តសៀមរាប ស្ថានភាពជំងឺកូវីដ១៩ បានបន្តរាលដាលក្នុងកម្រិតគួរឲ្យបារម្ភបំផុតមួយ ឈានដល់អាជ្ញាធរសម្រេចបិទខ្ទប់ទីតាំងមួយចំនួនជាតំបន់ក្រហម និង ដាក់ចេញវិធានការរដ្ឋបាលផ្សេងៗដើម្បីធ្វើយ៉ាងណាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានមូលដ្ឋាននៅក្នុងខេត្តសៀមរាប សូមចូលរួមអនុវត្តន៍ ប្រកាន់ខ្ចាប់៣កុំ៣ការពារជាប់ជានិច្ច និងទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍ ៕

អត្ថបទដោយ ៖ ស៊ូ​ អីន

អត្ថបទពេញនិយម