ទម្លាប់ពិតៗ ១០ យ៉ាងរបស់ Jungkook អ្នកគួរតែដឹងកុំបីខាន

  • 2021-09-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jungkook (BTS) ជា​យុវជនម្នាក់ដែល​ពេញទៅដោយបទពិសោធ​ និង​ទេពកោសល្យច្រើនមិនធម្មតាទាំងក្នុង និង​ក្រៅសិល្បៈ ហើយរឿងនេះ ARMY ពិតជា​ដឹង​ច្បាស់។ ប៉ុន្តែនៅ​មាន​ការពិតអ្វី​ផ្សេង​ទៀតដែលយើងគួរដឹង​បន្ថែម​ពីតារា​ប្រុសរូបនេះ? ដូច្នេះ​បើ​តាម​ការប្រមូលព័ត៌មាន​បាន​ពី TMI ខាងក្រោម​នេះ គឺជាអ្វីដែលកើតមានចំពោះ Jungkook

១. Jungkook ពាក់តែស្រោម​ជើងម្រាមជើងទេ

មូលហេតុដែល Jungkook ពាក់តែស្រោម​ជើង​ប្រភេទនេះ ក៏ដោយសារលោកមាន​អារម្មណ៍ស្រួលខ្លួន។

២. លោកអាចអង្គុយញ៉ាំ មី តែម្នាក់ដល់ទៅ ២ កញ្ចប់

Jungkook ជាមនុស្សចូលចិត្តញ៉ាំ ហើយញ៉ាំ​ច្រើនទៀត! ម្យ៉ាងជាទូទៅ លោកតែម្នាក់​ឯងអាចញ៉ាំមីដល់ទៅ ២កញ្ចប់ ដោយគ្មានបញ្ហា។

៣. ទម្លាប់អង្គុយបត់ជើងទៅក្រោយ ហើយអង្គុយពីលើ ដោយយកបាតជើងគងគ្នា

៤. លោកចូលចិត្តហឹតក្បាលសមាជិករួមក្រុម

៥. ពេលណាដែល​ Jungkook និយាយក្នុង Live ថា​ជូនបទចម្រៀងចុងក្រោយ សូមកុំជឿឲ្យសោះ!

ពេល​ណា​ Live ម្ដងៗ Jungkook តែងបម្រអារម្មណ៍ Fan ដោយការច្រៀង។ ពេលណាច្រៀងបាន​ប៉ុន្មាន​បទហើយ លោកតែងនិយាយថា​ នេះ​ជាបទ​ចុងក្រោយ ប៉ុន្តែវា​មិនមែនជាការពិតទេ ព្រោះការផ្សាយផ្ទាល់ នៅតែបន្តរាប់ម៉ោងឯណោះ។

៦. នឹកឃើញធ្វើអ្វី គឺធ្វើភ្លាម ដោយមិនខ្វល់ច្រើន

ទោះបី​រឿងខ្លះលោកធ្វើដោយគ្មានមូលហេតុ មិនត្រូវកាលៈទេសៈ ប៉ុន្តែខួរក្បាល​បញ្ជាទៅភ្លាមៗ ហើយសកម្មភាពទាំងឡាយ ក្លាយទៅជារឿងអស់សំណើច សម្រាប់បងៗ និងក្រុមការងារទាំងអស់។

៧. Jungkook មិនខ្លាចអ្វី​ទាំងអស់ លើកលែង Microwave

កើតមកជា​មនុស្សយកឈ្នះគ្រប់រឿង ពូកែ ក្លាហានក៏ពិតមែន ប៉ុន្តែគ្រប់គ្នានៅតែមិនយល់ថា ហេតុអ្វី Jungkook ខ្លាច Microwave។ លោកធ្លាប់ទម្លាយថា​ កាលពីតូច លោកមិនទាំងហ៊ានចេញពីបន្ទប់ផង ពេល​ដាក់ម្ហូបកម្ដៅក្នុង Microwave។

៨. ធ្មេញថ្គាមលោកមាន​ឫសដល់ទៅ ៣ ហើយសុទ្ធតែជាប់នឹង​សរសៃប្រសាទទាំងអស់

ដោយសារឈឺពេក Jungkook ក៏សម្រេចដកចេញតែម្ដង។ បេល​ដកហើយមុខប៉ោងឡើង Cute។

៩. Jungkook ឆាប់ស្រវឹង

បន្ទាប់ពី J-Hope និង V គឺ Jungkook នេះ​ហើយដែលញ៉ាំសុរា ងាយ​នឹង​ស្រវឹង។

១០. Jungkook ឧស្សាហ៍យកដៃទាញរោមមុខទាំងមិនដឹងខ្លួន

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម