BTS ប្រកាសបើកព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់លើកដំបូង ៤ថ្ងៃនៅ Los Angeles
- 2021-09-28 02:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BTS ប្រកាសបើកព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់លើកដំបូង ៤ថ្ងៃនៅ Los Angeles
ចន្លោះមិនឃើញ
BTS ទើបតែចេញសេចក្ដីប្រកាសថា ពួកគេនឹងសម្ដែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅពហុកីឡដ្ឋាន SoFi Stadium ក្នុងក្រុង Los Angeles ដែលនេះត្រូវបានចាត់ទុកថាជាការប្រគំតន្ត្រីលើកដំបូងនៅទីនេះសម្រាប់រយៈពេល ២ឆ្នាំ។
ផលិតកម្ម BIGHIT MUSIC បានចេញសេចក្ដីប្រកាសលើគណនី Weverse ផ្លូវការរបស់ BTS ដោយបង្ហើបថា ពួកគេបានគិតគូរ និងចាត់ចែងយ៉ាងល្អិតល្អន់ និងសម្រេចថានេះជាវិធីដ៏មានសុវត្ថិភាពក្នុងការប្រគំតន្ត្រី នៅក្រុង Los Angeles ដោយសារគិតគូរពីសុខភាព និងសុវត្ថិភាពរបស់ តារាក៏ដូចជាក្រុមការងារទាំងអស់។ ជាមួយគ្នានោះ ក៏នឹងមានការប្រគំតន្ត្រីដល់ទៅ ៤ ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា, ថ្ងៃទី២៨ ខែវិច្ឆិកា ថ្ងៃទី០១ ខែធ្នូ និងទី២ ខែធ្នូ។
SoFi Stadium គឺជាពហុកីឡដ្ឋានថ្មីជាងគេមួយរបស់ Los Angeles ដែលបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២០។ ជាមួយគ្នានោះ ក៏មានព័ត៌មានថាពហុកីឡដ្ឋាននេះនឹងក្លាយជាទីតាំងសម្រាប់បើកព្រឹត្តិការណ៍ 2028 Summer Oympics៕