HYBE ចាយលុយទាំងលានៗដុល្លារទិញភូមិគ្រឹះធំអស្ចារ្យនៅកណ្ដាលព្រៃសម្រាប់ BTS In The SOOP

  • 2021-09-28 02:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលទី២ នៃកម្មវិធី​ BTS In The Soop ពិតជា​បង្កជាការភ្ញាក់ផ្អើល​លើសសព្វដង ដោយ​សារ​ឆ្នាំនេះ​ ផ្ទះ​លម្ហែរបស់ក្រុមពិតជាអស្ចារ្យបំផុត។

ដី​មួយកន្លែង​ដែល​មាន​ទំហំ​ធំ មានទាំងភូមិគ្រឹះធំមួយ អមជាមួយនឹង​ទីធ្លា​លេង​តេនីស អាងហែលទឹក និង​កន្លែង​កម្សាន្តធំទូលាយផ្សេងទៀត ហើយគ្រប់យ៉ាង​ធ្វើឡើង​នៅ ពេល​នេះ​ គឺ​សម្រាប់​តែ BTS ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ​ ក៏មាន​សេចក្ដី​រាយការណ៍​មក​ដែរថា​ HYBE Labels បាន​ទិញអគារទាំងមូល ព្រម​ទាំង​តំបន់ដី​នៅទីនោះ​ផង។ ពួកគេបាន​ចំណាយដល់ទៅ ១ ២៩៥ ០០០ ០០០វ៉ុន (ខ្ទង់ ១ ០៩៦ ៥២៨ដុល្លារ) ឯណោះ។ ភូមិគ្រឹះនេះ​ដែរ មាន​ទំហំ ១៩៧,៨ម៉ែត្រការ៉េនេះ មាន​២ជាន់ ដែល​មាន​ទីតាំង​ក្នុងក្រុង​សេអ៊ូលផ្ទាល់។

ស្របពេល HYBE Labels មិនទាន់​បាន​តប​នឹង​ចម្លើយនេះ​ទៅកាន់​បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួនពីទឹកប្រាក់​ដែល​ខ្លួន​បាន​ចំណាយ ប៉ុន្តែ​រឿងមួយដែលអ្នកគាំទ្រប៉ាន់ស្មានដឹងនោះ គឺក្រុមហ៊ុន​នឹង​អភិវឌ្ឍតំបន់នេះ​ ឲ្យទៅជា​កន្លែង​ទេសចរណ៍សម្រាប់អ្នកគាំទ្រនៅ​ពេល​អនាគត៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម