បារាំង​លើក​ពាន​មែន​ពិត តែ Varane របួស​បង្ក​ក្ដី​បារម្ភ​ដល់ Man Utd

  • 2021-10-11 02:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល Raphael Varane បាន​​​ទទួល​រង​របួស​ជើង​ខាង​ស្ដាំ ក្នុង​ការ​ប្រកួត​បារាំង​យក​ឈ្នះ​អេស្ប៉ាញ ២-១ លើក​ពាន Nations League កាល​ពី​យប់​មិញ។

Varane របួស បន្ទាប់​ពី​ព្យាយាម​កាត់​យក​បាល់​ខ្សែ​បម្រើ​ Gavi ​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ។ សមាជិក​របស់ United រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៤៣ ជំនួស​វិញ​ដោយ​កីឡាករ Dayot Upamecano។

របួស​នេះ​បាន​បង្ក​ក្ដី​បារម្ភ​ដល់​បិសាច​ក្រហម​ជា​ខ្លាំង នៅ​ពេល​ដែល​​លីគ​ចាប់​ផ្ដើម​លេង​វិញ។ ប្រកួត​បន្ទាប់​នៅ Premier League ក្លឹប United នឹង​ត្រូវ​ប៉ះ Leicester City ហើយ​ Varane និង Harry Maguire អាច​នឹង​វត្តមាន​ទាំង​ពីរ​​នាក់​តែ​ម្ដង។ Eric Bailly ឬ Phil Jone អាច​នឹង​មក​​ជំនួស​នៅ​តំបន់​ការពារ​​កណ្ដាល​ចាប់​ដៃ​គូ​ជាមួយ Victor Lindelof៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ