Busquets មិន​អស់​ចិត្ត​គ្រាប់​ Mbappe មិន​សម​ឲ្យ​ចូល​សោះ​ព្រោះ​ជា​បាល់ Offside

  • 2021-10-11 03:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​អេស្ប៉ាញ​កីឡាករ Sergio Busquets បាន​រិះគន់ VAR សម្រាប់​ការ​សម្រេច​​ឲ្យ​គ្រាប់​បាល់​របស់ Kylian Mbappe ចូល​​ជួយ​បារាំង​ឈ្នះ​ចុង​ម៉ោង​លើក​ពាន UEFA Nations League។

Mbappe រក​បាន​គ្រាប់​នៅ​កាលៈទេសៈ​ដ៏​សំខាន់​ បន្ទាប់​ពី Theo Hernandez ប៉ះ​បាល់​ឲ្យ​​​គេ​ពី​ក្រោយ​ខ្សែ​ការពារ​របស់​អេស្ប៉ាញ។ យ៉ាងណាក្ដី គេ​មើល​ឃើញ​ថា Mbappe ឈរ​នៅ​តំបន់​ Offside ច្បាស់​ណាស់ មុន​ពេល​ទាត់​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Unai Simon។

Busquets ដែល​អ្នក​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ខាង​លើ​​បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​របស់ VAR ឲ្យ​បាល់​នោះ​ចូល​​ដូច​មិន​ត្រឹមត្រូវ​សោះ។ យ៉ាងណា អាជ្ញាកណ្ដាល​​បាន​ពន្យល់​ថា Eric Garcia បាន​ប៉ះ​បាល់​ដោយ​ចេតនា។ ដូច្នេះ​​ពួក​គេ​បាន​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​​បន្ទាប់​ពី​ការ​ប៉ះ​នោះ​ជា​ដំណាក់​កាល​ថ្មី​នៃ​ការ​លេង។

និយាយ​ក្រោយ​ប្រកួត Busquets លើក​ឡើង​ថា៖ “អាជ្ញាកណ្ដាល​បាន​ប្រាប់​ពួក​យើង​ថា Eric Garcia ចង់​លេង​បាល់​​នោះ សកម្មភាព​នេះ​ហើយ​ដែល​បាន​សម្លាប់​​ការ Offside។ ប៉ុន្តែ​គេ​ពិត​ជា​ចង់​លេង​បាល់​នោះ ព្រោះ​តែ​បាល់​​នឹង​ដល់​ជើង​របស់ Mbappe ដែល​នៅ​តំបន់​ Offside។ វា​ដូច​ជា​មិន​សម​សោះ”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី