កុំថា IU ឥឡូវមើលចង់លង់ សូម្បីតែពេលនៅតូចៗ មើលហើយក៏ទប់ចិត្តសឹងមិនបានដែរ!
- 2021-10-14 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំថា IU ឥឡូវមើលចង់លង់ សូម្បីតែពេលនៅតូចៗ មើលហើយក៏ទប់ចិត្តសឹងមិនបានដែរ!
ចន្លោះមិនឃើញ
បើនិយាយដល់តារាស្រីសម្រស់ស្រស់ស្អាតប្រចាំពិភព K-Pop មហាជនមួយចំនួនមិនដែលភ្លេចលើកពីតារាចម្រៀង និងសម្ដែង IU ទេ។ តួយ៉ាងតាំងពីចូលសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន ភាពល្អស្អាតរបស់តារាស្រីវ័យ ២៨ឆ្នាំនេះ នៅតែមានជានិច្ច មិនចេះសាបរលាបឡើយ។
កាលពីថ្ងៃទី ០៥ ខែតុលា តារាស្រីរូបនេះបានបង្ហោះរូបភាពពីក្មេងចំនួន ៣សន្លឹកបង្កឲ្យអ្នកគាំទ្រជាប់ចិត្តដិតអារម្មណ៍ និងសរសើរថាគួរឲ្យស្រឡាញ់គ្រប់គ្នា។ បើប្រៀបធៀបមុខមាត់របស់នាងពីតូច និងបច្ចុប្បន្ន ឃើញថាមិនសូវជាប្លែកគ្នាប៉ុន្មានទេ។
ដោយឡែកក្រៅពីរូបទាំងនេះ ក៏នៅមានរូបជាច្រើនសន្លឹកពីកុមារ របស់ IU ដែរ ទស្សនាដូចខាងក្រោម៖