កាន់​ ម៉េងហុង​ ប៉ះ​ ពេជ្រ ប៊ុនសិទ្ធ៖​ រឿង​សន្លប់​មិន​ទាន់​ហ៊ាន​និយាយ​ ដឹង​ត្រឹម​ហាត់​បាន​ពេញ​

  • 2021-10-14 05:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ កាន់​ ម៉េងហុង​ ថា​ការ​ប៉ះ​ ពេជ្រ ​ប៊ុនសិទ្ធ​ នៅ​ Mas Fight​ សប្ដាហ៍​នេះ​រឿង​មាន​អ្នក​សន្លប់​មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ​ ប៉ុន្តែ​ដឹង​ត្រឹម​ថា​ខ្លួន​បាន​ហ្វឹកហាត់​ពេញ​ល្អ។​

កីឡាករ កាន់ ម៉េងហុង

ម៉េហុង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជា​ការ​ត្រៀម​ខ្លួន​ប៉ះ​ ពេជ្រ ​ប៊ុនសិទ្ធ ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ Mas Fight​ គឺ​បាន​ល្អ​គ្រប់គ្រាន់​ទាំង​កម្លាំង​ស៊ុហ្វ​ និង​បច្ចេកទេស។​ ចំពោះ​រឿង​ចាញ់​ឈ្នះ​ ឬ​ជំនឿ​ចិត្ត​ថា​មាន​សន្លប់​នោះ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​ទាល់​តែ​ប្រកួត​បាន​ដឹង។​

ចំណែក​ ប៊ុនសិទ្ធ​ វិញ​ផ្ដល់​បទសម្ភាស​ក្នុង​ផេក​ប្រដាល់​មួយ​ថា​ ខ្លួន​ពិបាក​វ៉ៃ​ជា​មួយ កាន់​ ម៉េងហុង​ ព្រោះ​ថយ​ពេក​ ហើយ​ការ​វ៉ៃ​ក៏​មិន​ជក់ចិត្ត​ដែរ។​ រូប​គេ​សុំ​ឲ្យ​ ម៉េងហុង​ កុំ​ថយ​ពេក​ បើ​ឈរ​វ៉ៃ​គឺ​ល្អ​មើល​ និង​កក្រើក។​

រូបភាពផេក TOWN

រំលឹក​ដែរ​ថា​ កាន់​ ម៉េងហុង​ ធ្លាប់​ប៉ះ​ ពេជ្រ ប៊ុនសិទ្ធ​ ២ដង​ហើយ​គឺ​ឈ្នះ​ម្នាក់ម្ដង។​ ពួកគេ​នឹង​ប៉ះ​គ្នាជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​ ទី១៧​ តុលា​ ២០២១​ កម្មវិធី​ Mas Fight ៩នាទី​នៅ​សង្វៀន​ TOWN៕​

អត្ថបទ៖ នួន ស៊ីណា​