Facebook ជួយបង្កើតការងារជូនពលរដ្ឋអឺរ៉ុបច្រើនជាង ១ម៉ឺនកន្លែងព្រោះផលិតរបស់ថ្មីមួយ

  • 2021-10-18 02:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបណ្ដាញសង្គម Facebook បញ្ចេញឲ្យដឹងនូវដំណឹងថ្មីមួយទៀតគឺ គម្រោងការជ្រើសរើសបុគ្គលិកកម្រិតខ្ពស់ "high-skilled" ដើម្បីបង្កើតការងារ​ច្រើនជាង ១ ម៉ឺនកន្លែងក្នុងការផលិតឲ្យបានផលិតផលថ្មីគឺ Facebook VR ឬ Virtual worlds ទូទាំងទ្វីបអឺរ៉ុបមានទាំងប្រទេស បារាំង អាឡឺម៉ង់ ហូឡង់ អេស្ប៉ាញ ប៉ូឡូញ សាធារណៈឆែកជាដើម។

លោក Mark Zuckerberg

Facebook VR គឺជាផលិតផលដ៏ថ្មីសន្លាងមួយ ជាប្រភេទ Hardware បង្ហាញជូនដោយស្ថាបនិកកំពូលរបស់នៅលើគណនីផ្លូវការរបស់លោក Mark Zuckerberg គ្រប់គ្នាឃើញរួចមកហើយកាលពីពេលថ្មីនេះ។

ឧបករណ៍ Faebook's Oculus Quest 2 VR headset

បើយោងតាមប្រសាសន៍ស្ថាបនិកដដែលរូបនេះបានឲ្យដឹងថា អនាគត៥ឆ្នាំដ៏ខ្លីខាងមុខនេះ Facebook នឹងប្រែក្លាយពីក្រុមហ៊ុនបណ្ដាញសង្គមទៅជា ក្រុមហ៊ុន metaverse ដែលផ្តោតទៅលើ virtual worlds គឺជាមធ្យោបាយថ្មីមួយក្នុងការផលិតជាគាំទ្រ online world ដែលទាមទារត្រូវពាក់ឧបករណ៍ VR ដើម្បីទំនាក់ទំនងគ្នាក្នុងពិភពសិប្បនិម្មិតដូចជា ហ្គេម, ការប្រជុំពីចម្ងាយ ឬការឌីហ្សាញនានា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា