ជះលុយផលិតត្រឹម ២១លានដុល្លារ តែគុណបុណ្យ “Squid Game" អាចរកបាន​មក​វិញជិត ១ពាន់លានដុល្លារ

  • 2021-10-18 04:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរីភាពយន្តរបស់ «Squid Game» របស់​ Netflix បាន​ក្លាយជា​រឿងភាគដែល​ល្បី​ដាច់គេ​ដែល​អាច​រក​ចំណូល​បាន​ដល់ទៅក្បែរ ៩០០លានដុល្លារ ឲ្យក្រុមហ៊ុន។ នេះ​បើ​តាម​​ប្រភពខាងក្នុង បញ្ជាក់​ដោយ Bloomberg

ឯកសារ​ដែល​ចេញ​ផ្សាយ​នោះ នៅ​បាន​​បង្ហើបទៀត​ថា «Squid Game» បាន​ចំណាយ​ទុន​ផលិតចំនួន ២១,៤លានដុល្លារ ហើយក្នុង​មួយភាគត្រូវចំណាយ ២,៤លានដុល្លារ មានន័យ​ថា​ជា​ចំនួន​ទុន​តិច​ជាងរឿងធំៗរបស់ Netflix ដទៃ​ទៅទៀត។

«Squid Game» បាន​ក្លាយជា​រឿងភាគ​ដែល​វាយលុកពិភពលោកខ្លាំង​មិនធម្ម​តា និងជាប់​ជា​ភាពយន្ត​ដែល​មាន​ចំនួនចូលមើល​ច្រើន​បំផុតរបស់ Netflix ដោយ​មានអ្នក​ទស្សនា ១៣២លាននាក់ បាន​ចូលមើលយ៉ាងតិច​ក៏ ២​នាទីដែរ។

ប្រភពពី Bloomberg បាន​ឲ្យដឹង​ថា​ រឿងនេះ​អាច​រក​ចំណូល​បាន​ដល់ទៅ ៨៩១លានដុល្លារ រហូតនាំវា​ក្លាយជា​រឿងដែល​រក​ចំណូល​បាន​ច្រើន​ក្នុងរយៈពេល​ដ៏ខ្លី។ គិតពី​តម្លៃ​លុយ​ដែល​ចំណាយលើ​មួយភាគៗគឺ​ត្រឹម ២,៤លានដុល្លារ ប៉ុណ្ណោះ ដោយ​បាន​សេចក្ដី​ថា​ជា​ចំនួន​តិច​ បើ​ធៀប​ទៅ​នឹង​រឿង «The Crown» និង «Strange Things» ដែល​ចាយលុយផលិតក្នុង​មួយភាគចំនួន ១៣លាន និង ១២លានដុល្លារ៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម