Live លក់ឥវ៉ាន់តាមអនឡាញលើកដំបូង Tao រកបានជាង ៣០លានដុល្លារ តែឆ្លៀតដុតអ្នក Comment ទើសខុសរឿង

  • 2021-10-18 06:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huang Zitao គឺជា​តារា​ល្បី​ម្នាក់​ទៀតហើយក្នុង​ប្រទេស​ចិន ដែល​បាន​បង្ហាញ​មុខ​ Live លក់ផលិតផលលើក​ដំបូង​កាល​ពី​ថ្ងៃទី​១៦ ខែតុលាកន្លងទៅ។ ក្នុង​រយៈពេល ៤​ម៉ោង Tao និង​ក្រុមការងារ​រក​បាន​លើសពី ១២០លានយ័ន (ខ្ទង់ ១៨,៦លានដុល្លារ)​ ហើយពេល Live បិទបញ្ចប់ សរុបចំនួន​ទឹកប្រាក់ដែល​ពួកគេ​រក​បាន​គឺ ២០០លានយ័ន (ខ្ទង់ ៣១លានដុល្លារ)

អំឡុងពេល​ Live មាន​អ្នក​ចូល​ទស្សនាជា​ច្រើន ដោយក្នុង​នោះ​ខ្លះ​ក៏បាន​ទម្លាក់ Comment មាន​អ្នកពេញចិត្ត និងមានទាំងអ្នក​ចម្អក​ដាក់ Tao ទៀត។ ពួកគេ​បាន​និយាយ​ថា​ Tao ឆ្លៀតឱកាសកេងផលចំណេញ​ពីមហាជន ដោយជ្រើសយក​ការ​ Live លក់បែបនេះ។​ ជាមួយ Tao ផង​មិនបាន​ចាំយូរទេ ព្រោះ​ពេល​ឃើញ Comment បែបនេះ​ភ្លាម លោក​ក៏បាន​តបថា៖ «ខ្ញុំ​ឃើញ Comment មួយចំនួន វា​ដូចជាជូរចត់បន្តិច! ខ្ញុំ​ចង់ឲ្យ​ពួកគេចាំ​ទុក​ក្នុងចិត្តថា...តាំងពីចូលសិល្បៈមក មាន​រឿង​ច្រើនណាស់ដែលខ្ញុំ​តតាំង។ មានអ្នក​ដែល​ចូលចិត្ត ហើយក៏មាន​អ្នក​ដែល​មិនចូលចិត្ត! ហ្នឹងហើយ! រឿង​គួរឲ្យអាណោចអាធម៌បំផុតនោះគឺនៅពេល​គ្មានអ្នកណា​ម្នាក់យកចិត្តទុកដាក់ចំពោះ​អ្នកឯង។ មើលងាយ​ខ្ញុំតាម​ចិត្តចុះ! មិនថា​អ្នក​ឌឺដង​ដាក់ខ្ញុំយ៉ាងណា​ក៏ដោយ អ្នក​មិនអាច​យក​ឈ្នះ​ខ្ញុំ​បាន​ទេ...»

យ៉ាងណា​មិញ Tao បាន​និយា​យពន្យល់ក្នុង​ Live ថា លោក​មាន​របស់របរដែលគ្រប់គ្នា​ចង់បាន​ ក្នុង​តម្លៃទាប។ ពេល​ឃើញចំនួនលក់​កើនឡើង សួរថាលោករំភើបកញ្ជ្រោលទេ? ចម្លើយគឺ អត់ទេ

ពេល​ឃើញ​គ្រប់គ្នាសប្បាយ​នឹង​ទិញរបស់ដែល​ពួកគេចង់បាន​ក្នុង​តម្លៃទាប នោះហើយគឺជា​ក្ដី​សុខរបស់ Huang Zitao៕​

ប្រភព៖ DramaPanda

អត្ថបទ៖ យី សុធារី