CAMSOC​ និង​សហព័ន្ធ​ទូកក្ដោង​បន្ត​បើក​កិច្ចប្រជុំ​អំពី​ការ​រៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​

  • 2021-10-18 07:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CAMSOC​ និង​សហព័ន្ធ​ទូកក្ដោង​ ព្រឹក​មិញ​នេះ​បន្ត​បើក​កិច្ច​ប្រជុំ​ស្ដីពី​ដំណើរការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​ខេត្ត​ព្រះសីហនុ​ខាង​មុខ។​

ទិដ្ឋភាពប្រជុំព្រឹកមិញ (រូបភាពផ្ដល់ជូន)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​សាកសួរ​បញ្ជាក់​ជា​ច្រើន​ចំណុច​ដល់​សហព័ន្ធ​ទូកក្ដោង​ អំពី​នីតិវិធី​ចុះ​ឈ្មោះ​ ការ​កំណត់​ឈប់​ទទួល​ ចំនួន​ពិតប្រាកដ​ទាំង​កីឡាករ​ និង​អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​មក​ចូលរួម​ពិធី។​

ចំណែក​អគ្គលេខាធិការ​ និង​ប្រធាន​សហព័ន្ធ​ទូកក្ដោង​ ក៏​បាន​ឆ្លើយ​យ៉ាង​លំអិត​ផង​ដែរ​នៅ​ក្នុង​ពិធី​ ដូច​ជា​ការ​ចេញ​ដំណើរ​ជា​ដំណាក់កាល​របស់​ក្រុម​កីឡាករ​តាម​ប្រភេទ​វិញ្ញាសា​រៀង​ៗ​ខ្លួន។​ ការ​លំអិត​អំពី​ការ​ផ្លាស់ប្ដូរ​ដោយ​យថាហេតុ​នៅ​ពេល​ជួប​បញ្ហា​អាកាសធាតុ​នៅ​ថ្ងៃ​ប្រកួត​គឺ​ត្រូវ​អនុវត្តន៍​ ឬ​ត្រៀម​ខ្លួន​យ៉ាង​ជា​ដើម។​ មួយ​វិញ​ទៀត​ក៏​បាន​លើក​ឡើង​ពី​ការ​បង្កើត​ជា​ App​ និង​សារសំខាន់​របស់​វា​នៅ​អំឡុង​ពេល​រៀបចំ​ការ​ប្រកួត​នេះ​ដែរ។​

ទិដ្ឋភាពប្រជុំព្រឹកមិញ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ កម្ពុជា​ និង​ប្រទេស​សិង្ហបុរី​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​ទី១២​ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ចំនួន​ប្រទេស​ចូលរួម​គឺ​មាន​៧ប្រទេស​ រី​ឯ​ចំនួន​មនុស្ស​ខ្ទង់​ជាង​១០០នាក់៕​

ទិដ្ឋភាពប្រជុំព្រឹកមិញ (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​