ហេតុផល៣យ៉ាង ធ្វើឲ្យ ខ្ញុង ជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារ រហូតធ្លាក់ខ្លួនក្ស័យធនបែបនេះ

  • 2021-10-18 11:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ប្រាប់ពីហេតុផល៣យ៉ាងដែលធ្វើឲ្យនាងប្រកាស់ខ្លួនក្ស័យធន រួមទាំងជំពាក់ប្រាក់គេរហូតដល់ជិត៦០ម៉ឺនដុល្លារ។

អ្នកនាង ខ្ញុង បានទម្លាយការពិតតាមរយៈអ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនពេលនេះជំពាក់បំណុលគេវ័ណ្ឌកជាច្រើននាក់ក្នុងនោះរួមមានទាំងខ្ចីលុយចិនតាមអនឡាញផងដែរ ។

អ្នកនាងខ្ញុងបានបន្ថែមទៀតថា ហេតុផល៣យ៉ាងដែរនាងធ្លាក់ខ្លួនក្ស័យធនបែបនេះគឺ ទី១ អត់ចេះគ្រប់គ្រងហិរញ្ញវត្ថុ ទី២ ទុកចិត្តគេពេកមិនធ្វើខ្លួនឯង ដោយចេះតែប្រឹងធ្វើតែមិនចេះទុកដាក់ និងទី៣ គឺបំណុលពីតូចមកធំកាន់តែកើនឡើងរហូតមិនព្រមសង ដោយទុកលុយប្រើការអ្វីផ្សេង ។ ខ្ញុង «បើនិយាយឲ្យចំទៅគឺខ្ញុំស្រលាញ់កិត្តិយសខ្លាំងពេក ខ្លាចបាត់បង់កិត្តិយស ហើយបើខ្ញុំមិនខ្លាចបាត់បង់ទេនោះ មួយឆ្នាំមុនប្រហែលខ្ញុំមិនវេទនាដល់សព្វថ្ងៃនេះទេ​ តែខ្ញុំព្យាយាមយកលុយមកបាំងកិត្តិយស ដោយយកលុយពីអ្នកនេះ ទៅសងអ្នកនោះ ដោយមិនព្រមខ្មាស់គេ»

អ្នកនាង ខ្ញុង បានបន្ថែថា កាលដំបូលឡើយនាងជំពាក់គេតែ៥០០ដុល្លារទេ តែយូរៗទៅចូលម៉ឺនដុល្លារ ដោយនាងខំរកស៊ីអស់ដើមអស់ចុង ចំពោះផលិតផលលក់ដាច់ដែរតែសងគេអត់រួច ហើយលុយដែលរកបានគឺគ្រាន់តែសងការប្រាក់គេតែប៉ុណ្ណោះ ដោយមិនឲ្យប្តីរបស់នាងដឹងនោះទេ ព្យាយាមលាក់បាំងដោយនាងទើបទម្លាយការពិតប្រាប់ពេលថ្មីៗនេះ។

អ្នកនាងខ្ញុង បានបញ្ជាក់ថា សព្វថ្ងៃនេះនាងជំពាក់បំណុលគេជាង២០នាក់ ខ្លះមានសែក ខ្លះអត់សែក ក្នុងនោះរួមមានទាំងជំពាក់បំណុលអនឡាញដែលជាក្រុមហ៊ុនចិនផងដែរប្រហែល៤ទៅ៥នាក់៕

អត្ថបទ៖ Tep Sovannmoly