រថយន្ត Maxus នៅតែមានស្តុកថ្មី ទោះបីរថយន្តថ្មីជាច្រើនកំពុងជួបវិបត្តិកង្វះខាតបន្ទះឈីបបញ្ជា

  • 2021-10-18 10:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្មយានយន្តនៅលើពិភពលោករួមទាំងប្រទេសកម្ពុជានៅតែបន្តជួបការលំបាកក្នុងការដោះស្រាយដោយសារផលប៉ះពាល់នៃការខ្វះខាតបន្ទះឈីបជុំវិញពិភពលោក, នាយកប្រតិបត្តិតាមបណ្តាក្រុមហ៊ុននីមួយៗបានលើកឡើងថាការខ្វះខាតការដំឡើងផលិតកម្មទំនងជានៅតែជាបញ្ហាធំ។

ក្រុមហ៊ុនផលិតរថយន្តថ្មីបានបាត់បង់ចំណែកទីផ្សារដោយសារកង្វះបន្ទះឈីបក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ដែលជាមូលហេតុក្នុងការពន្យាពេលប្រគល់រថយន្តទៅឱ្យអតិថិជន។ ការកង្វះខាតបន្ទះឈីបអេឡិចត្រូនិក (Chip Shortage) ដែលជាផលប៉ះពាល់ដល់ការផ្គត់ផ្គង់រថយន្តថ្មី។

ទោះយ៉ាងណាក៏ដោយ ទោះក្នុងកំឡុងពេលមានវិបត្តិឧស្សាហកម្មនេះ តែការបង្កើនស្តុកថ្មីរបស់ក្រុមហ៊ុន Maxus នៅតែមាន និងការគ្រប់គ្រងកាន់តែមានស្ថិរភាពលើសង្វាក់ផ្គត់ផ្គង់ ដែលមានន័យថាវាមានស្តុកថ្មីចូលមកកាន់ប្រទេសកម្ពុជាល្អជាងគូប្រជែងជាច្រើន។

Maxus Cambodia នៅតែមានស្តុកថ្មីនៃរថយន្ត Maxus D60 ដែលជាប្រភេទ SUV ៧កៅអី ហើយម៉ូដែលនេះក៏ជាប្រភេទ SUV ពេញនិយមនៅកម្ពុជាផងដែរ ខណៈពេលដែលម៉ាករថយន្តមួយចំនួននៅកម្ពុជាបានប៉ះពាល់ដល់ការនាំចូលរថយន្តដែលបណ្តាលមកពីការខ្វះបន្ទះឈីប។

Maxus ក៏កំពុងស្ថិតក្នុងដំណើរការប៉ាន់ប្រមាណទំហំស្តុកថ្មីដែលត្រូវផ្គត់ផ្គង់ជូនអតិថិជនឱ្យទាន់ពេលវេលា។ ដូច្នេះអ្នកទិញអាចទទួលបាន Maxus ថ្មីបន្ទាប់ពីពួកគេកក់ ឬរង់ចាំរថយន្តក្នុងរយៈពេលខ្លី។

Maxus Cambodia បានដាក់លក់រថយន្ត៣ម៉ូដែលដូចជា Maxus T60 ដែលជារថយន្តភីកអាប់មានតំលៃសមរម្យជាមួយតម្លៃចាប់ផ្តើមពី ២៩.៩៩០ ដុល្លារ ហើយផ្តល់ឱ្យអ្នកទិញនូវកម្លាំងខ្លាំងនិងរឹងមាំ, រថយន្ត Maxus G50 គឺជារថយន្តប្រណិត MPV ៨ កៅអីផ្តល់ជាមួយតម្លៃសមរម្យចាប់ពី ៣៥.៩៩០ ដុល្លារ និងរថយន្ត Maxus D60 ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើបប្រកបដោយផាសុកភាព និងផ្តល់នូវតម្លៃដ៏ពិសេស ៤២.៩៩០ ដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្ននេះ Maxus ទើបតែមកដល់ស្តុកថ្មី ដូច្នេះលោកអ្នកអាចមកធ្វើការបើកសាកល្បង និងទស្សនារថយន្តនៅអគារតាំងបង្ហាញរថយន្ត Maxus។

ប្រសិនបើលោកអ្នកគឺជាអ្នកដែលត្រូវការរថយន្តថ្មីបន្ទាន់ អ្នកអាចសាកសួរ និងមើលរថយន្ត Maxus ដែលអាចផ្តល់ជូនរថយន្តបានទាន់ពេលវេលាជាមួយតម្លៃសមរម្យពីគ្រប់ម៉ូឌែលរបស់ Maxus៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម