ចិត្តបុណ្យធំណាស់ ! ពេលនេះ អ្នកនាង ស្រីអូន ប្រកាស់ជួយសងបំណុល ខ្ញុង ទាំងដែលខ្លួនជាម្ចាស់បំណុលជាង២៥ម៉ឺនដុល្លា

  • 2021-10-18 11:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបកស្រាយរឿងក្ស័យធន់រួមទាំងជំពាក់លុយគេជាង៦០ម៉ឺនដុល្លាមក ភ្លាមៗស្រាប់តែម្ចាស់ផលិតកម្មរាមអ្នកនាងស្រីអូន បានប្រកាស់ជួយខ្ញុងជាលើកទី៣ ដែលជាលើកចុងក្រោយ។

ម្ចាស់ផលិតកម្មរាម ស្រីអូន បានប្រកាស់ជួយ អ្នកនាង ខ្ញុង តាមរយៈការLive ដោយអ្នកនាងបានប្រកាស់ថា កាលពីមុនអ្នកនាងខ្ញុងជំពាក់ប្រាក់រហូតដល់ ២៥៧០០០ម៉ឺន ទាំងខ្ចីលើកទី១និងលើកទី២ ហើយនេះគឺជាលើកទី៣ហើយ ដែលអ្នកនាងស្រីអូនចេញមុខLive ដោយប្រកាស់ជួយសង់បំណុលដោយ អ្នកនាងស្រីអូនជួយLive លក់ផលិតផលឲ្យអ្នកនាង ខ្ញុង មួយរយៈ ហើយទុកផលិផលឲ្យអ្នកនាងខ្ញុងលក់បន្តទៀត ដើម្បីយកលុយដោះបំណុលគេជាបន្តបន្ទាប់ ដោយឲ្យប្តីជាអ្នកកាន់លុយវិញម្តង ។

អ្នកនាងស្រីអូនបានបន្តទៀតថា អ្នកនាងក៏ជាម្ចាស់បំណុលម្នាក់ដែរ ដោយពេលនេះ អ្នកនាងសុខចិត្តធ្វើបែបនេះដើម្បីជួយ អ្នកនាង ខ្ញុង ហើយអ្នកនាងក៏សំណូមពរដល់ម្ចាស់បំណុលទាំងអស់គ្នា សូមកុំយកការអី ដោយយកតែថ្លៃដើមបានហើយ ។ គ្រាន់តែអ្នកនាងLive និយាយបែបនេះ ស្រាប់តែម្វាស់បំណុលផ្សេង ៣ទៅ៤នាក់ ចេញមុខមក ដោយយកតែថ្លៃដើមតែប៉ុណ្ណោះ ។

គួរបញ្ចាក់ផងដែរថា អ្នកកំប្លែងខ្ញុង ប្រកាស់ក្ស័យធននិងជំពាក់បំណុលគេរហូតជិត៦០ម៉ឺនដុល្លា ដោយធ្លាក់ខ្លួនមិនមានអ្វីសង់បំណុលគេរហូតចូលខ្លួនប្រកាស់ដោយកាត់កេរ៏ខ្មាស់បែបនេះ ។

អត្ថបទ៖ Tep Sovannmoly