Carragher ថា បញ្ហា​របស់ United ដោយ​សារ​តែ Ronaldo និង​ដាក់ Pogba ឲ្យ​លេង​ខុស​កន្លែង

  • 2021-10-19 02:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jamie Carragher បាន​និយាយ​ថា ការ​ត្រឡប់​មក​វិញ​របស់ Cristiano Ronaldo មក​កាន់ Manchester United ស្ថិត​ក្នុង​បញ្ហា​មួយ​របស់​លោក Ole Gunnar Solskjaer នៅ Old Trafford។

ការ​ត្រឡប់​មក​វិញ​ដ៏​ភ្ញាក់ផ្អើល​របស់ Ronaldo មក​កាន់ United កាល​ពី​ខែ​សីហា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ត្បិត​តែ Ronaldo ​អាច​រក​បាន​គ្រាប់​ជា​ញឹកញយ​ក្នុង​ប៉ុន្មាន​ប្រកួត​ដំបូង ប៉ុន្តែ​ទម្រង់​លេង​របស់ United ពេល​នេះ​ហាក់​​ធ្លាក់​ចុះ។ ជា​ពិសេស​ចុង​ម៉ោង​ពួក​គេ​បាន​ចាញ់ Leicester City ៤-២ កំពុង​ឈរ​លេខ​៦​ក្នុង​តារាង​ពិន្ទុ។

លោក Carragher មើល​ឃើញ​ថា ក្រុម​របស់​លោក Ole ហាក់​ដូច​ជា​មិន​មាន​ផែនការ​អ្វី​ទេ។ Carragher បាន​លើក​ឡើង​ថា ក្រុម​មួយ​មិន​អាច​លេង​ប្រយុទ្ធ​ដល់​ទៅ​៥​នាក់​នោះ​ទេ។ លោក​ចង់​មាន​ន័យ​ថា United មាន​ប្រយុទ្ធ​ច្រើន​ពេក។ ដរាប​ណា Ronaldo នៅ Pogba គួរ​តែ​ទម្លាក់​មក​លេង​បម្រើ ដែល​ជា​​តំណែង​ដើម​ដើម្បី​បំពេញ​ដល់​កីឡាករ​ផ្សេង​ទៀត។ ប៉ុន្តែ​ពេល​ខ្លះ​គេ​បែរ​ជា​ក្លាយ​ជា​បម្រើ​ប្រយុទ្ធ​ទៅ​វិញ។

Carragher បាន​បន្ថែម​ទៀត​ថា Ole នឹង​មិន​អាច​​ឈ្នះ​ពាន​លីគ​ឬ​ Champions League ឡើយ​នៅ Manchester United ព្រោះ​គេ​មិន​សូវ​មាន​បទពិសោធន៍។ United ត្រូវ​ការ​រក​​​អ្នក​ចាត់​ការ​ល្អ​ម្នាក់ ដែល​អាច​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​ក្នុង​លីគ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ