បែកធ្លាយ! អ្នករៀបចំយុទ្ធសាស្រ្តឲ្យ ខ្ញុង ចាកចេញពីបំណុល ដោយចំណាយត្រឹមតែ១ម៉ោងប៉ុណ្ណោះ ជាមួយលោកគ្រូជោគជ័យ

  • 2021-10-19 04:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនបានដឹងមកហើយថា អ្នកនាងខ្ញុងបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានទម្លាយរឿងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លា ហើយនាងសម្រេចចិត្តធ្វើបែបនេះក៏ព្រោះនាងបានរៀបចំយុទ្ធសាស្រ្តដោះបំណុលជាមួយលោកគ្រូជោគជ័យម្នាក់ ។

នៅយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ដែលជាថ្ងៃអ្នកនាង ខ្ញុង បានសារភាពថាខ្លួនក្ស័យធនហើយជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លានោះ ស្រាប់តែលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកដោះបំណុលបានទម្លាយថា អ្នកនាង ខ្ញុងនិងស្វាមី បានមកជួបលោកផ្ទាល់ មុននឹងបង្កើតព្រិត្តិការណ៏នេះឡើង ។

លោកគ្រូ សៀវ សុផល បាន Live ដោយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលោកគ្រូអះអាងថា លោកគឺជាអ្នករៀបចំយុទ្ធសាស្ត្រឲ្យអ្នកនាង ខ្ញុង ចាកចេញពីបំណុល ដោយជួបលោកត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ ដើម្បីយកលុយទៅសងម្ចាស់បំណុល ។

លោកគ្រូ សៀវ សុផល «ល្ងាចមិញ ខ្ញុង និងលោក កៃដរ ជួបខ្ញុំតែ១ម៉ោង ហើយយើងរៀបយុទ្ធសាស្ត្រឲ្យគាត់ចាកចេញពីបំណុល ដើម្បីយកលុយសងម្ចាស់បំណុល ។ខ្ញុំចូលចិត្តគាត់ តែគាត់ធ្វើតាម គាត់អស់ជំរើស ហើយឥឡូវនេះប្រហែលជាបំណុលគាត់ទៅជាសេរូហើយ (សូន្យ) ហើយក៏សូមអបអរសាទរ ខ្ញុង និង កៃដរ ផង ខ្ញុំមានគំនិតតែមួយដែកអាចធ្វើឲ្យ ខ្ញុង ចាកចេញពីបំណុលបាន »

សូមទស្សនាលោកគ្រូ សៀវ សុផល ដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម