អត់លុយរៀបការមិនដឹងធ្វើម៉េច រត់ជួបគ្រូជោគជ័យប្រាប់យុទ្ធសាស្ត្រមួយ ការបានជោគជ័យគ្មានជំពាក់គេមួយរៀល

  • 2021-10-20 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ សៀវ សុផល ដែលជាគ្រូជោគជ័យខាងដោះស្រាយបំណុល បាននិយាយនៅក្នុងការឡាយវីដេអូមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីយុទ្ធសាស្រ្តនៅពេលចង់រៀបការ ប៉ុន្តែមិនមានលុយគ្រាប់គ្រាន់។ គ្រូជោគជ័យរូបនេះ បានទម្លាយវិធីសាស្រ្តមួយ នៅពេលដែលគូស្នេហ៍មួយគូ ចង់រៀបការ ប៉ុន្តែមិនមានលុយ គឺត្រូវឱ្យភ្ញៀវចងដៃមុន នៅពេលដែលយកធៀបទៅអញ្ជើញ។

ជាលទ្ធផលឃើញថា វិធីសាស្រ្តមួយនេះទទួលបានជោគជ័យ នៅពេលយកទៅអនុវត្តផ្ទាល់។ នេះបើតាមការអះអាងរបស់លោកគ្រូ សៀវ សុផល នៅក្នុងការឡាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ អ្វីដែលមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលនោះគឹថា នៅក្នុងសង្គមខ្មែរយើងនេះ មិនដែលឱ្យភ្ញៀវចងដៃមុន នៅពេលយកធៀបទៅអញ្ជើញនោះទេ។ តាមទម្លាប់គឺភ្ញៀវ តែងតែចងដៃនៅពេលចូលរូមពិធីមង្គលការតែម្តង។

គ្រូជោគជ័យ ត្រូវបានគេស្គាល់ជារហ័សនាមរបស់លោកគ្រូសៀវ សុផល ដែលបានផ្តល់យុទ្ធសាស្រ្ត និងវិធីសាស្រ្តមួយដល់ តារាកំប្លែងស្រី នាងខ្ញុង ឱ្យធ្វើជាប្តឹងខ្លួនឯងថាបានជំពាក់បំណុលគេជុំទិសរហូតដល់ជាង ៥០មុឺនដុល្លារអាមេរិក ហើយសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងឃើញថា យុទ្ធសាស្រ្តរបស់លោកគ្រូជោគជ័យម្នាក់នេះ ពិតជាមានប្រសិទ្ធភាព ដោយត្រឹមរយៈពេលមួយថ្ងៃប៉ុណ្តោះ នាងខ្ញុងទទួលបានជំនួយជាច្រើនពីមហាជនភ្លូកទឹក ភ្លូកដី ស្ទើមិនគួរឱ្យជឿ៕

អត្ថបទ ៖ សង្ហា