Scholes ទម្លាយ​មូលហេតុ Ole មិន​ដាក់​ឲ្យ Pogba លេង​ទល់​នឹង Atalanta

  • 2021-10-21 02:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីរបុរស​របស់ Manchester United លោក Paul Scholes បាន​និយាយ​ថា ព្រោះ​តែ​ភាព​លែង​ជឿជាក់​ទើប​អ្នក​ចាត់​ការ Ole Gunnar Solskjaer មិន​ដាក់​ឲ្យ Pogba លេង​ទល់​នឹង Atalanta។

Pogba វ័យ​២៨​ឆ្នាំ​​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ជម្រើស​១១នាក់របស់​លោក Ole ក្នុង​ការ​ប្រកួត Champions League ជាមួយ Atalanta ក្នុង​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ។ Fred និង Scott McTominay ជា​អ្នក​រ៉ាប់រង​​លេង​នៅ​តំបន់​បម្រើ​ជំនួស Pogba។

អតីត​កីឡាករ​របស់ United លោក Scholes បាន​ទម្លាយ​ឲ្យ​ដឹង​ថា Solskjaer ហាក់​លែង​ជឿជាក់​លើ​ Pogba ហើយ។ និយាយ​ប្រាប់ BT Sport មុន​ការ​ប្រកួត Scholes លើក​ឡើង​ថា Solskjaer លែង​ទុក​ចិត្ត Pogba នៅ​តំបន់​បម្រើ​ទៀត​ហើយ។ គេ​ព្យាយាម​ជឿជាក់ Pogba និង​ផ្ដល់​ឱកាស​ជា​ច្រើន​លើក​ ប៉ុន្តែ​​នៅ​តែ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត។

Scholes បន្ថែម​​ទៀត​ថា ខ្វះ​ការ​ជឿជាក់​លើ​កីឡាករ​ម្នាក់​គឺ​មិន​ល្អ​ឡើយ។ Pogba នឹង​​ខកចិត្ត ប៉ុន្តែ​គេ​ត្រូវ​ទទួល​យក​វា​និង​​ត្រូវ​ជំនះ​លើ​រឿង​នេះ។ Man Utd បាន​យក​ឈ្នះ Atalanta លទ្ធផល ៣-២ ដោយ Cristiano Ronald ជា​អ្នក​រក​គ្រាប់​ចុងក្រោយ​យ៉ាង​អស្ចារ្យ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ