ចាប់យកគន្លឹះថ្មីពីលោក ចាន់ រដ្ឋា ដែលវិវត្តន៍ខ្លួនពីក្មេងជនបទ រហូតក្លាយជា CEO ក្រុមហ៊ុនធានារាប់រងដ៏ធំមួយ ក្នុងកម្មវិធី Starting Up សប្ដាហ៍ថ្មី!

  • 2021-10-21 09:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ជក់​ចិត្ត​ជា​មួយ​កម្មវិធី Starting Up សម្រាប់​សប្ដាហ៍​ថ្មី​នេះ ប្រិយមិត្ត​នឹង​បាន​ជួប​ជា​មួយ​ភ្ញៀវ​កិត្តិយស​ដែល​មាន​ប្រវត្តិ​ពី​អ្នក​ធ្វើ​ការ​ប្ដូរ​ជា​មួយ​ការ​សិក្សា និង​តស៊ូ​រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ​ ៣​ពាន់​នាក់។ លោក ចាន់ រដ្ឋា ជានាយកប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត FWD Life Insurance នឹង​បង្ហាញ​បទពិសោធន៍ ឆ្លង​កាត់​ជម្នះ​រាល់​ឧបសគ្គ​ជា​ច្រើន​ដើម្បី​បាន​រៀន​ នៅ​សាលា​ដូច​គេ​ឯង រហូត​បាន​កសាង​ក្រុម​ហ៊ុន​មួយ​ដ៏​ជោគជ័យ។

កើត​ក្នុង​ត្រកូល​គ្រួសារ​ជនបទ​ លោក ចាន់ រដ្ឋា បាន​ចាក់​ចេញ​ពី​ស្រុក​កំណើត​​មក​ទីក្រុង​ដើម្បី​ស្វែង​រក​ចំណេះ​វិជ្ជា​ក្នុង​នោះ​ ចំណាយ​ពេល​ប្រហែល​ ១ ឆ្នាំ​ធ្វើការ​ជា​ថ្នូរ​ដើម្បី​បាន​រៀន​ថ្នាក់​ភាសា​អង់គ្លេស​។ ដោយ​សារ​ តែ​ជីវភាព​លំបាក​ខ្លាំង​ពេក​ពេល​ខ្លះ​ លោក ​ចាន់ រដ្ឋា​ ត្រូវ​មើល​សៀវភៅ​ ​ដែល​សល់​ពី​លោក​គ្រូ​ម្នាក់​ដែល​លោក​បាន​ស្នាក់​នៅ​ជា​មួយ​។ អាច​ថា​ជា​ការ​លំបាក​តែ​ជា​លទ្ធិ​ផល​ចេញ​ពី​ភាព​ឧស្សាហ៍​ព្យាយាម​ និង​ខិតខំ​រៀន​សូត្រ​លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នៅ​សាលា​ភាសា​បរ​ទេស​ក្នុង​ចំណោង​បេក្ខជន​ជាង ៤ពាន់​នាក់ និង​បន្ត​ជាប់​អាអារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​​។

រាល់​បទ​ពិសោធន៍ ពី​ការបង្កើតអាជិវកម្ម​ពី​ដំបូង រួម​ជា​មួយ​វិធី​សាស្រ្ត ​ស្វែង​រក​គន្លឹះ​ជោជ័យ​របស់​លោក ចាន់ រដ្ឋា នឹងត្រូវបានចែករំលែកក្នុងកម្មវិធី Starting Up សម្រាប់​សប្ដាហ៍​ថ្មី​នេះ ដែលមានលោក ជី សិលា ជាអ្នកសម្របសម្រួល។ ដូច្នេះ​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយ​ភ្ញៀវ​កិត្តិយសលោក ចាន់ រដ្ឋា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​

អត្ថបទ៖ ម៉េងងី