ថ្ងៃនេះ មានអ្នកឌឺកញ្ញា រ៉ូស ថា”ខ្មោចអីចូលចែ…និយាយចូលត្រចៀកម្ដង”!

  • 2021-10-22 08:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាអ្នកលេងបណ្ដាញសង្គមសកម្មម្នាក់ គឺកញ្ញា រ៉ូស បានបញ្ចេញសារមួយប្លែកជាងពេលណាៗទាំងអស់នៅលើFacebook របស់នាង។ ត្បិតថាមហាជន មិនសូវអើពើនឹងសម្ដីរបស់នាង ដោយគេគិតថានាងនិយាយអួត ប៉ុន្ដែពេលនេះមានប្រិយមិត្ដច្រើនបានគិតលើសម្ដីរបស់នាង។

កញ្ញា រ៉ូស ដែលប្រើគណនីឈ្មោះ An Na Rose បានបង្ហោះសារមួយនៅថ្ងៃទី២២ ខែតុលា ថា សម័យនេះម្នាក់ៗ ខំរៀនចប់បរិញាប័ត្រប្រាក់ខែ២០០ដុល្លារ ត្រូវក្រោកពីព្រលឹម ទល់ព្រលប់ទើបចូលផ្ទះ។ រីឯបុគ្គលល្បីតាមបណ្ដាញសង្គមTik Tok គ្មានចំណេះដឹង អង្គុយហូប អង្គុយLive ដើរលេង គេឲ្យប្រាក់ខែរាប់ម៉ឺន ដើម្បីទិញភាពល្បីនោះ។

កញ្ញា រ៉ូស៖”ចឹងបានសង្គម នេះឥឡូវ ការនិយាយស្តីគ្មានសីលធម៍ អាណិតតែអ្នកខំរៀនជាពិសេសអ្នករៀនសូត្រដែលមកពីរខេត្តគ្នាជួលផ្ទះគេផងហើយឆ្លៀតផ្ញើលុយឲ្យម្តាយនៅស្រុកទៀត”។

ក្នុងចំណោមអ្នកចូលបញ្ចេញមតិ និងចែករំលែកនូវការលើកឡើងរបស់រ៉ូសសរុបជិត៣០០០ដង មានមតិភាគច្រើនយល់ស្របនឹងការលើកឡើងរបស់កញ្ញា រ៉ូស នេះ។ អ្នកខ្លះឡើកឡើងថា ថ្ងៃនេះរ៉ូសនិយាយត្រូវចិត្ដម្ដង និងខ្លះទៀតហ៊ានប្រើពាក្យថា៖”ថ្ងៃនឹងខ្មោចអីចូលចែ និយាយចូលត្រចៀក”៕

ជិន សុភ័ក្ដ្រ