អុញ! ថេបប្លេត Galaxy Tab S8 Ultra មានក្បាលឆកដូច MacBook Pro 2021 ដែរ

  • 2021-10-25 03:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែស្រឡាយថេបប្លេតថ្មី​បន្ទាប់​របស់​ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថាមាន ៣ម៉ូដែល​ ដូចជា Galaxy Tab S8 ដែល​មាន​អេក្រង់ទំហំ ១១អ៊ិញ, Tab S8 Plus អេក្រង់ទំហំ ១២,៤អ៊ិញ និង​ Tab S8 Ultra អេក្រង់ទំហំ ១៤,៦អ៊ិញ។ ក្នុងនោះរូបភាព Galaxy Tab S8 Ultra ត្រូវបានលេចធ្លាយថា មានក្បាលឆក​ (notch) ដូចនឹង MacBook Pro 2021 របស់ Apple ដែរ។

ការ​ដាក់ក្បាលឆក​លើ​ Tab S8 Ultra ដែល​ជាគូប្រជែងនឹង iPad Pro 2021 បែបនេះ គឺ​មាន​សារៈសំខាន់​ដែល​​វាជា​កាមេរ៉ាមុខ ដោយ​សារ​គែម​ថេបប្លេតនេះ តូចពេក​មិនអាច​ដាក់កាមេរ៉ា។ យ៉ាងណាមិញ គេមិនទាន់ដឹងថា ផ្នែកឆកនេះ មានមុខងារអ្វីទៀត​នោះទេ តែត្រូវបានអះអាងថា វាមិនអាចប្រើជាការ​ស្កេន​មុខដោះសោបានឡើយ។

តាមរយៈ​រូបភាពលេចធ្លាយ បាន​បង្ហាញឱ្យឃើញ​ថា ថេបប្លេត Tab S8 Ultra មានកាមេរ៉ា ២គ្រាប់ និង​ quad Speaker រួមជាមួយរន្ធ Type-C និងគ្មាន​រន្ធដោតកាស។

ថេបប្លេត​ម៉ូដែលថ្មីនេះ អាច​នឹង​ប្រើឈីប Exynos 2200 ឬ Qualcomm Snapdragon 898, RAM 12GB និង​អង្គផ្ទុកទិន្នន័យ 512GB ហើយភ្ជាប់មកជាមួយថ្មដ៏ធំបំផុត 11500mAh។

Samsung នឹង​ប្រកាស​ចេញថេបប្លេត Tab S8 Ultra នៅអំឡុងខែមករា ឆ្នាំ២០២២ខាងមុខ ដោយ​មានតម្លៃប្រហែល ១៣២០ដុល្លារ នៅប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម