មហាជនប្រតិកម្ម ហ្វេនជ្រុលនិយមថា ឈុតតំណាងប្រទេស ឱក សុគន្ឋកញ្ញា Copy ពី Lisa

  • 2021-10-25 04:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ បន្ទាប់ពី អ្នកនាង ឱក សុគន្ធកញ្ញា បានស្លៀកសំលៀកបំពាក់ដែលជាឈុតតំណាងប្រទេសយ៉ាងស្រស់ស្អាតបែបសម័យទំនើប ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] រួចមក ធ្វើឲ្យកូនខ្មែរមួយក្រុមតូចដែលជាហ្វេនរបស់ Lisa ថា ឈុតនេះគឺជាឈុត Coppy រហូតធ្វើឲ្យមហាជនប្រតិកម្មមិនពេញចិត្តចំពោះក្រុមនេះយ៉ាងខ្លាំង ។

បន្ទាប់ពីមានរឿងយល់ច្រឡំពីឈុតតំណាងប្រទេស របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលថា ឈុតរបស់អ្នកនាង ឱក សុគន្ឋកញ្ញា គឺជាម៉ូត Copy របស់ Lisa ដែលជាតារាសម្រៀងដ៏ល្បីនៅកូរ៉េនោះ ស្រាប់តែធ្វើឲ្យមហាជនដែលជាកូនខ្មែរ ស្ទើរតែមួយប្រទេស មានប្រតិកម្មយ៉ាងខ្លាំង ទៅលើពាក្យសម្តីដែលមិនសមរម្យ របស់ក្រុមហ្វេនតារាបរទេសមួយនេះ ។ ក្នុងនោះដែរ បើតាមផេករបស់ បុរាណាចារ្យ ក៏បានបញ្ជាក់ច្បាស់ៗដែរថា ឈុតសម្លៀកបំពាក់របស់អ្នកនាង ឱក សុគន្ធកញ្ញា មិនមែនជាឈុតកូពីរនោះទេ ព្រោះឈុតនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដែលបានបង្កប់ទៅដោយអត្ថន័យសិល្បៈ វប្បធម៌ ដ៏ផូផង់របស់ជាតិសាសន៏ខ្មែរ ដូចជា សំពត់ដែលកាត់ចេញពីហូលខ្មែរបុរាណហើយរចនាប្រឌិតជាសំពត់ទម្រង់បែបសំពត់នាងអប្សរាដែលឆ្លាក់តាមប្រាសាទអង្គរវត្តនាសតវត្សទី១២ ស្បៃប៉ាក់ខ្មែរជាស្បៃជាន់ខ្ពស់ដែលត្រូវបានប៉ាក់ជាក្បាច់ផ្កាចន្ទន៍និយមប្រើប្រាស់តាំងពីសម័យបុរាណមកក្នុងរង្វង់ស្រីខ្មែរជាពិសេសក្នុងពិធីសំខាន់ៗដូចជាពិធីមង្គលការជាដើម អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរ យើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងកំឡុងសម័យអាណានិគមរហូតដល់សម័យសង្គមហើយត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់បច្ចុប្បន្ន។

ចំណែកមហាជនជាច្រើន ក៏បានបញ្ចេញមតិតស្រដៀងគ្នាផងដែរដោយអ្នកខ្លះថា គ្មានចំណុចណា1ដែល copyទេ ឈុតដែលបងកញ្ញាពាក់ឆ្នៃឡើងដូចក្រណាត់ហូលខ្មែរ មានក្បាច់ឌិនលើអាវជារចនាបទខ្មែរនិងអាវដៃប៉ោងគ្រប់ជាតិសាសន៍ទាំងអស់អាចពាក់និងឆ្នៃបានគ្រប់គ្នា

អត្ថបទ៖ Tep Sovannmoly