SONY លក់ទូរសព្ទថ្មី អត់ដាក់ឆ្នាំងសាកក្នុងប្រអប់

  • 2021-10-25 04:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងទីផ្សារប្រទេសអាឡឺម៉ង់ SONY Mobile ក្លាយជាក្រុមហ៊ុនចុងក្រោយគេបង្អស់ ដែលប្រើយុទ្ធសាស្រ្តលក់ទូរសព្ទថ្មី មិនដាក់ឆ្នាំងសាកក្នុងប្រអប់ឲ្យអតិថិជននោះទេ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ថា ហេតុផលដែលដកឆ្នាំងសាកចេញក៏បានធ្វើឲ្យតម្លៃទូរសព្ទថ្មីរបស់ SONY ចុះថ្លៃខ្លះដែរនៅតាមបណ្ដាហាងលក់មួយចំនួននៅអាឡឺម៉ង់។

ឆ្នាំងសាក Sony Xperia 10 III ត្រូវទិញក្រៅ

ឧទាហរណ៍៖ ប្រសិនបើអតិថិជនទិញ Sony Xperia 10 III តម្លៃខ្ទង់ ៤០០ ដុល្លារនោះពួកគេនឹង ចំណេញ ១១ ដុល្លារវិញនៅពេលគ្មានឆ្នាំងសាកក្នុងប្រអប់។ ជាទូទៅ Sony Xperia តែងតែបំពាក់ដោយរន្ធសាក USB Type-C គឺជាប្រភេទឆ្នាំងសាកទូរសព្ទមាន សមត្ថភាពបញ្ចូលភ្លើងលឿនរហ័ស ហើយឥឡូវនេះ អ្នកអាចរកទិញវានៅលើទីផ្សារខាងក្រៅបាន ដោយងាយ។

ចំពោះអ្នកប្រើប្រាស់មិនពេញចិត្តនោះទេ ហើយបានមើលឃើញចេតនារបស់ SONY សម្រេចចិត្តដកចេញ ដោយដើរតាមគន្លងចាស់របស់ Apple ប្រកាសចេញ iPhone 12 Series មិនដាក់ឆ្នាំងសាកក្នុងប្រអប់ឲ្យអតិថិជនធ្វើឲ្យពិភពស្មាតហ្វូនភ្ញាក់ផ្អើលកាលពីឆ្នាំទៅ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម