លោក ចាន់ រដ្ឋា បង្ហាញបទពិសោធន៍ល្អៗ ពីបុគ្គលទី១ ដែលលក់ធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា រហូតក្លាយជា CEO ក្រុមហ៊ុនធំមួយ

  • 2021-10-25 06:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ រដ្ឋា ជា CEO ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែល​បាន​បង្ហាញ​វត្ត​មាន​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​​គន្លឹះ​ល្អៗបទពិសោធន៍​ថ្មីៗ និង​វិធី​ដោះ​ស្រាយ​បញ្ហា​នា​ពេល​កន្លង​មក ពិសេសក្នុង​សម័យ​កូវីដ១៩​នេះ រួម​ជា​មួយ​ជីវប្រវត្តិ​របស់​លោក​ផ្ទាល់​ពី​ក្មេង​ជន​បទ​បាន​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ធ្វើ​ការ​ប្ដូរ​ជា​មួយ​ការ​សិក្សា​ រហូត​ទទួល​បានតំណែង​ដឹក​នាំ​​ ក្រុម​ហ៊ុន​អន្តរជាតិ​ដ៏​ធំមួយ​ប្រចាំ​ប្រទេស​កម្ពុជា​។ បទពិសោធន៍​ល្អ​គន្លឹះ​ថ្មី​ត្រូវ​បាន​បង្ហាញ​ជូន​លោក​អ្នក​ក្នុង​កម្មវិធី Starting Up ដែល​មាន​ភ្ញៀវ​កិត្តិយស​គឺ លោក ចាន់ រដ្ឋា ដែល​មាន​ប្រវត្តិ​ពី​អ្នក​ធ្វើ​ការ​ប្ដូរ​ជា​មួយ​ការ​សិក្សា និង​តស៊ូ​រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន។

លោក ចាន់ រដ្ឋា បាន​ចាកចេញពីស្រុកកំណើតមកទីក្រុងដើម្បីស្វែងរកចំណេះវិជ្ជាក្នុងនោះ ចំណាយ​ពេលប្រហែល ១ ឆ្នាំធ្វើការជាថ្នូរដើម្បីបានរៀនថ្នាក់ភាសាអង់គ្លេស។ ដោយសារ តែ​ជីវភាព​លំបាកខ្លាំងពេកពេលខ្លះ លោក ចាន់ រដ្ឋា ត្រូវមើលសៀវភៅ នៅក្រោមពន្លឺព្រះច័ន្ទ។ អាចថាជាការលំបាកតែជាលទ្ធផលចេញពីភាពឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រលោកបានប្រឡង​ជាប់អាហារូបករណ៍នៅសាលាភាសាបរទេសក្នុងចំណោមបេក្ខជនជាង ៤ពាន់នាក់ និងបន្តជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនផងដែរ។

ងាក​មក​និយាយ​ពី​​អាជីព​ការងារ​វិញ​​លោក​ ចាន់ រដ្ឋា​ បាន​ទទួល​ជោគជ័យ​ជា​ច្រើន​ដោយ​ចាប់​ផ្ដើម​ជា​មួយ​ ធនាគារ​ ANZ Royal មុនក្លាយជាបុគ្គលទី១ នៅកម្ពុជាដែលលក់ធានារ៉ាប់រងអាយុជីវិត នៅ​ក្រុមហ៊ុន ធានា រ៉ាប់រង​ Manulife។ លោក​ក៏​ធ្លាក់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័មួយ​នៅ​ភ្នំពេញ មុន​ពេល​ក្លាយ​ខ្លួន​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Life Insurance។

ដោយ​សារ​ការ​ខិតខំ​ ប្រឹងប្រែង​ក្នុង​ការ​បម្រើ​ការងារ​លោក​បាន​ឈ្នះ ពានរង្វាន់​ ជា​បន្តបន្ទាប់​ទាំង​ពាន​ក្នុង​ស្រុក​ និង​នៅ​បរទេស​ពិសេស​គឺ​ពាន​ ភាព​ជា​អ្នក​ដឹក​នាំ វ័យ​ក្មេង ​ប្រចាំ​ទ្វីប​​អាស៊ី​ Asia Young Leader of the Year Award Winner នៅ​ឆ្នាំ​២០១៧ និង​២០១៨​ នៅ​ប្រទេស​សិង្ហបុរី។ រាល់​បទ​ពិសោធន៍ ពី​ការបង្កើតអាជិវកម្ម​ពី​ដំបូង រួម​ជា​មួយ​វិធី​សាស្រ្ត ​ស្វែង​រក​គន្លឹះ​ជោជ័យ​របស់​លោក ចាន់ រដ្ឋា នឹងត្រូវបានចែករំលែកក្នុងកម្មវិធី Starting Up ដែលមានលោក ជី សិលា ជាអ្នក​សម្របសម្រួល៕

ចង់​ដឹង​រឿង​រឿង​រ៉ាវ​តស៊ូ​របស់​លោក​ ចាន់ រដ្ឋា បែប​ណា? សូម​ទស្សនា​ស្ដាប់​គន្លឹះថ្មីៗក្នុងវីដេអូ​ខាង​ក្រោម​នេះ​បាន៖ ​

អត្ថបទ៖ ម៉េងងី