ឡាន​អគ្គិសនីទាំង១០ ដែល​លក់ដាច់​ជាងគេ​នៅចិន តែលេខ១ គឺ​ជាប្រភេទកូនឡាន ឯ Tesla លេខ២

  • 2021-10-25 07:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលក់​រថយន្ត​អគ្គិសនី​នៅប្រទេសចិន មានការកើនឡើង​ខ្ពស់​នៅក្នុងខែកញ្ញាកន្លងទៅ។ រថយន្ត​ដែល​លក់​ដាច់គេ​ គឺ​ជារបស់​ក្រុមហ៊ុនចិន Wuling Hong Guang បន្ទាប់មកគឺ​រថយន្ត Tesla និងក្រុមហ៊ុន BYD។

ខាងក្រោម​នេះ​គឺជាប្រភេទរថយន្តអគ្គិសនី​ទាំង១០ ដែល​លក់ដាច់ជាងគេ កាលពីខែមុន៖

១. រថយន្ត Wuling Hong Guang MINI EV (ប្រភេទកូនរថយន្ត)៖ ៣៥ ១៦៩គ្រឿង

២. រថយន្ត Tesla Model Y៖ ៣៣ ០៣៣គ្រឿង

៣. រថយន្ត Tesla Model 3៖ ១៩ ១២០គ្រឿង

៤. រថយន្ត BYD Qin Plus PHEV៖ ១៥ ១៦៤គ្រឿង

៥. រថយន្ត BYD Song Pro/Plus PHEV៖ ១០ ២៧៨គ្រឿង

៦. រថយន្ត BYD Qin Plus EV៖ ៨៣៩៦គ្រឿង

៧. រថយន្ត Changan Benni EV៖ ៧៩៦៨គ្រឿង

៨. រថយន្ត BYD Han (BEV)៖ ៧៧៩៦គ្រឿង

៩. រថយន្ត GAC Aion S៖ ៧៦៧៩គ្រឿង

១០. រថយន្ត Xpeng P7៖ ៧៥១២គ្រឿង។

គិតត្រឹមខែកញ្ញា នៃឆ្នាំ២០២១ រថយន្តអគ្គិសនីជិត​ ២លានគ្រឿងហើយ ត្រូវបាន​លក់​នៅក្នុងប្រទេសចិន ឬស្មើនឹង ១៣,៣% នៃទីផ្សាររថយន្តសរុប។ គេប៉ាន់ប្រមាណ​ការលក់រថយន្តប្រភេទនេះ នឹងកើនឡើង​ដល់ ៣លានគ្រឿង ត្រឹមដំណាច់ឆ្នាំ​២០២១៕

ប្រភព៖ insideevs   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម