ស្ងាត់ៗ! ឆែកមើលតម្លៃ iPhone 13 mini លក់តាមហាងមើល

  • 2021-10-25 08:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់ៗ​មែន​តែ iPhone 13 mini ក៏​ទទួល​បាន​ការ​កុម្ម៉ង់ទិញ និង​លក់​ដាច់​ច្រើន​គួរ​សម​ដែរ​នៅ​តាម​ហាង​ធំៗ​មួយ​ចំនួន។ ដោយ​សា​វា​មាន​រូប​រាង​តូច​ស្រួល​ការ​ដូច​នេះ​ហ្វេនៗ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​ទិញ​ប្រើ។

iPhone 13 mini ពេល​នេះ​ក៏​កំពុង​មាន​លក់​នៅ​តាម​ហាង​ជា​ច្រើន​ផង​ដែរ។ ដែល iPhone 13 mini ផលិតឡើងប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ទំហំ ៥,៤អ៊ីញ មានកម្រិត កម្រិតពន្លឺ 1200nit និងគាំទ្រ Dolby Vision HDR។

តោះ​ឆែក​មើលតម្លៃ iPhone 13 mini ដូចខាងក្រោម៖

  • iPhone 13 mini ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ
  • iPhone 13 mini ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០១៩ដុល្លារ
  • iPhone 13 mini ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ

គូស​បញ្ជាក់​ថា iPhone 13 mini បន្ទះឈីប A15 Bionic ដែលមានដំណើរការ CPU ខ្លាំងជាងមុន ៥០% និងដំណើរការ GPU ខ្លាំងជាងមុន៣០%, គាំទ្រសេវា 5G និងមានជម្រើស ៥ពណ៌ ផ្កាឈូក ខៀវ ខ្មៅ ប្រាក់ ក្រហម៕

បញ្ជាក់៖​ តម្លៃអាច​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង តម្លៃនៅហាង 3Plus។

អត្ថបទ៖ ម៉េងងី