Klopp ​ពន្យល់​ហេតុផល ​ឈប់​ស៊ី​ Man Utd ​ត្រឹម ​៥​គ្រាប់​យប់មិញ​

  • 2021-10-25 08:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​ចាត់​ទុក​ការ​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ០-៥ ​នៅ​យប់មិញ គឺ​ជា​លទ្ធផល​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម​របស់​លោក​ធ្វើ​បាន​។

​Liverpool ​បាន​រៀប​ចំ​ក្រុម​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Man Utd ​ដោយ​រក​បាន​៤​គ្រាប់​នៅ​តង់​ទី​១ ​និង​ដើម​តង់​ទី​២ ពួកគេ​បន្ថែម​តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ ០-៥។ ​បើ​ទោះ​ជា​ក្រុម​បិសាច​នៅ​សល់​គ្នា​ត្រឹម​១០​នាក់ ​ក្នុង​តង់​ទី​២ ​ក៏​ក្រុម Liverpool ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​បន្ថែម​ទៀត​អ្វី​ដែរ ពោល​គឺ​រក្សា​សំណាញ់​ទី​កុំ​ឱ្យ​តែ​មាន​របូត​គ្រាប់​បាល់​វិញ​ប៉ុណ្ណោះ។

​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម​បាន​និយាយ​ថា​លទ្ធផល​ក្នុង​ការ​ប្រកួត ​បាន​បង្ហាញ​ថា Liverpool ​គ្មាន​មេត្ដា​ទៅ​ហើយ​ដែល​រក​បាន​ដល់​ទៅ​៥​គ្រាប់ ​ហើយ​លោក​ក៏​មិន​បាន​គិត​ដល់​នេះ​ដែរ។ ​បន្ទាប់​មាន​គ្រាប់​បាល់​ទី​៤​និង​ទី​៥​មក ​លោក ​បាន​ប្រាប់​ទៅ​កីឡាករ​ឱ្យ​គ្រប់​គ្រង​ការ​ប្រកួត​នេះ ​ព្រោះ Game Over ​សម្រាប់ Man Utd ​ទៅ​ហើយ។ ​លោក ​ចង់​ឱ្យ​ក្រុម​ព្យាយាម​បញ្ចប់​ការ​ប្រកួត ​ដោយ​មិន​មាន​បញ្ហា​របួស​ទេ ​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មាន​កីឡាករ​របួស​ដដែល៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សាក់

អត្ថបទពេញនិយម