ល្បី​ថា​ Conte មាន​បំណង​មក​ដឹក​នាំ​ Man Utd បន្ត​ពី​ Solskjaer

  • 2021-10-25 13:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​មាន​បំណង​មក​ដឹក​នាំ​ក្លឹប​ Manchester United បន្ត​ប្រសិន​បើ​លោក​ Ole Gunnar Solskjaer ត្រូវ​បាន​បណ្ដេញ​ចេញ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Metro ។

បើ​ប្រភព​ខាង​លើ​ លោក​ Conte នឹង​ព្រម​ដឹក​នាំ​ក្លឹប​នេះ​ ក្នុង​លក្ខខ័ណ្ឌ​ដែល​ខាង​ក្លឹប​អនុញ្ញាត​ឲ្យ​លោក​ចាត់ចែង​ ដឹង​ឮ​រឿង​ ក៏​ដូច​ជា​បច្ចេកទេស​ទិញ​ លក់​ និង​ដុះ​ដូរ​កីឡាករ​ទាំង​អស់​។

បើ​តាម​សារព័ត៌មាន​ The Gurdian ខាង​ក្លឹប​មិន​ទាន់​ដាក់​សំណើ​ពិភាក្សា​ជា​មួយ​លោក​នៅ​ឡើយ​ទេ តែ​គ្រាន់​តែ​អតីត​គ្រូ​បង្គោល​ Inter Milan រូប​នេះជា​បេក្ខជន​ ដែល​ក្លឹប​ចាប់​អារម្មណ៍​បំផុត​ ណា​មួយ​ទៀត​លោក​ Conte ផ្ទាល់​ខ្លួន​ក៏​ចាប់​អារម្មណ៍​នឹង​ការងារ​នេះ​ដែរ​។

សូម​រំលឹក​ផង​ដែរ​ថា​ តំណែង​របស់​លោក​ Solskjaer កាន់​តែ​មាន​ការ​រង្គោះរង្គើ​ខ្លាំង​ក្រោយ​ចាញ់​ Liverpool ៥-០ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ អ្នក​វិភាគ​បាល់ទាត់​ក៏​ដូច​ជា​កីឡាករ​នៅ​ក្នុង​ក្រុម​បិសាច​ក្រហម​នេះ​មិន​ពេញ​ចិត្ត​ និង​មិន​ទុក​ចិត្ត​​សមត្ថភាព​របស់​លោក​។

បើ​តាម​ប្រភព​ទាំង​អស់​ខាង​លើ​ ​នៅ​ថ្ងៃ​នេះ​ លោក​ Richard Arnold នាយក​គ្រប់​គ្រង​ Man Utd ត្រូវ​បាន​លោក​ Malcolm Glazer ដែល​ជា​ប្រធាន​ក្លឹប​ហៅ​ជួប​សួរនាំ​ទាក់​ទង​នឹង​អនាគត​ Ole ក្រោយ​រង​សម្ពាធ​បែប​នេះ​៕

ប្រភព៖ Metro | theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី