ទិញឡាន Toyota Corolla Cross ថ្មីអាចបង់រំលស់ ១០០% មិនបាច់ប្រាក់កក់

  • 2021-10-26 09:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត All New Corolla Cross 2021 ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនពិសេស មិនធ្លាប់មានពីមុនមក។ អតិថិជនទាំងអស់ អាចបង់រំលស់រហូតទៅដល់ 100% នៅក្នុងខែតុលានេះតាមរយៈ TOYOTA Cambodia Finance ផ្តល់ភាពងាយស្រួលនិងរហ័សបំផុត។​

លើសពីការផ្តល់ជូនដ៏ពិសេសនេះ រាល់អតិថិជនដែលពេញចិត្តនូវរថយន្ត All New Corolla Cross 2021 យកទៅប្រើប្រាស់ឥឡូវនេះ អតិថិជនមិនចាំបាច់ចំណាយពេលរង់ចាំយូរនោះឡើយ។

ទន្ទឹមនឹងនេះដែរ Sabay នឹងលើកយកមកនិយាយពីរថយន្ត Corolla នេះបន្តិច។ ឈ្មោះ Corolla ត្រូវទទួលបានភាពល្បីល្បាញជាយូរយារណាស់មកហើយ រហូតមកទល់ពេលបច្ចុប្បន្ននេះក៏នៅតែទទួលបានការគាំទ្រខ្លាំងដដែលមិនថមថយ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំមុន រថយន្ត Toyota Corolla សម្រេចបាននូវគោលដៅពិសេសមួយដោយលក់បានចំនួន ៥០លានគ្រឿងនៅទូទាំងពិភពលោក។ ភាពជោគជ័យនេះ អាចសម្រេចទៅបានក៏ដោយសារតែ ការផ្តល់ទំនុកចិត្ត, គុណភាព, សុវត្ថិភាពនិងភាពធន់រឹងមាំប្រើប្រាស់យូរអង្វែង។

រឹតតែពិសេសទៀតនោះ Corolla ជំនាន់ទី ១២ គឺជារថយន្ត Toyota ត្រូវបានគេស្គាល់ច្រើននិងលក់ដាច់បំផុតលើពិភពលោកទៀតផង។ ជាមួយនឹងចំណុចល្អនិងកេរ្តិ៍ឈ្មោះល្បីល្បាញបែបនេះ ក្រុមហ៊ុន Toyota កាលពីដើមឆ្នាំ២០២១ បានប្រកាសចេញរថយន្ត All New Corolla Cross 2021 ប្រែក្លាយទៅជា ប្រភេទរថយន្ត Crossover SUV ផ្តល់ទាំងសុវត្ថិភាព, ដំណើរការខ្លាំងនិងផាសុកភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការការរស់នៅប្រចាំថ្ងៃ។

រថយន្ត All New Corolla Cross មានចំណុចលេចធ្លោជាច្រើនពាក់ព័ន្ធនិងការរចនាក៏ដូចជាបច្ចេកវិទ្យាដូចជា៖

១) ប្រើប្រាស់គ្រោងឆ្អឹង TNGA មកពីពាក្យពេញ Toyota New Global Architecture ដោយផ្តល់នូវភាពរឹងមាំជាងតួរថយន្តធម្មតារហូតដល់ 35%។ គ្រោងរថយន្ត TNGA ផ្តល់នូវសុវត្ថិភាពខ្ពស់តាមរយៈការកំណត់ប្រជុំទម្ងន់ទាបដែលអំណោយផលខ្ពស់ពេលកាច់បត់និងផ្លូវកោង ដែលបង្កើននូវសុវត្ថិភាពខ្ពស់គុណភាពនៃការបើកបរនិងមានផាសុកភាព។​ ប្រភេទតួរថយន្ត TNGA គឺមានតែនៅលើរថយន្តតូយ៉ូតាមួយចំនួនតែប៉ុណ្ណោះ។

២) កញ្ចប់សុវត្ថិភាព TSS មកពីពាក្យពេញថា Toyota Safety Sense​ 2.0 ដែលរួមបញ្ចូល 4 មុខងារសុវត្ថិភាពគឺ៖

  • ទី1 Pre-Collision System (PCS) គឺការអោយសញ្ញាជាសម្លេងនិងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គជារថយន្ត ឬអ្នកថ្មើរជើងឆ្លងកាត់

  • ទី2 Lane Departure Alert (LDA) គឺមុខងារផ្តល់សញ្ញាពេលរថយន្តចាកគន្លងគំនូសថ្នល់

  • ទី3 Dynamic Radar Cruise Control (DRCC) ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនដោយស្វ័យប្រវត្តិប្រដេញតាម​រថយន្ត​ខាងមុខ

  • ទី4 Auto High Beam (AHB) មុខងារទម្លាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស

៣) រថយន្ត Toyota Corolla Cross បំពាក់ម៉ាស៊ីនសាំងទំហំស៊ីឡាំង១,៨លីត្រ មាន៤ស៊ីឡាំងផលិតបានកម្លាំង ១៤០ សេះ និងសន្សំសំចៃខ្ពស់បំផុត។

សម្រាប់ព័ត៌មានពីការបើកបរសាកល្បង និងលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 017 333 503 / 086 333 503 ឬ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ គឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: t.me/toyotacambodiakh

អត្ថបទ៖ រក្សា