ដឹងហើយ កម្រិតស៊ីសាំងឡាន Toyota Land Cruiser ឆ្នាំ២០២២ ស៊ីតិចជាងមុនឆ្ងាយ!

  • 2021-10-27 02:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០២២ ដែលទទួលបានការឌីហ្សាញរូបរាងថ្មីទាំងស្រុង បូកបន្ថែមបច្ចេកវិទ្យា គ្រឿងបង្គុំ និងមុខងារពិសេសថ្មីៗជាច្រើនទៀតផង។

ប្រភពរូបភាព ៖ 669 Auto

ក្នុងនោះដែរ ក្រុមហ៊ុន Toyota បានផ្តល់ជម្រើសម៉ាស៊ីនជាច្រើនដល់ Land Cruiser ជំនាន់ LC300 នេះ ដោយមានដូចជា៖

  • ម៉ាស៊ីនសាំង Twin-Turbo ចំណុះ ៣,៥ លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ
  • ម៉ាស៊ីនម៉ាស៊ូត Twin-Turbo ចំណុះ ៣,៣ លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ
  • ម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧១សេះ

ជាមួយនឹងជម្រើសម៉ាស៊ីនថ្មីទាំងប៉ុន្មាននេះ ក្រុមហ៊ុន Toyota បានបង្ហាញថា Land Cruiser ឆ្នាំ២០២២ មានកម្រិតស៊ីប្រេងជាមធ្យមខ្ទង ៩លីត្រប៉ុណ្ណោះសម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ បើប្រៀបធៀបជាមួយនឹងស៊េរីឆ្នាំ២០២១ វិញ គឺខុសគ្នាឆ្ងាយណាស់ ព្រោះវាស៊ីជាមធ្យមដល់ទៅ ១៤លីត្រ/១០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថា រថយន្ត Toyota Land Cruiser ឆ្នាំ២០២២ ត្រូវបានដាក់លក់នៅលើទីផ្សារបរទេស ក្នុងតម្លៃចាប់ពី ៨៩ ៩៩០ដុល្លារ ខណៈសម្រាប់ទីផ្សារស្រុកខ្មែរវិញ តាមរយៈការបង្ហើបឲ្យដឹងពីហាងលក់រថយន្តឯកជនមួយនៅក្នុងរាជធានីភ្នំពេញ មានតម្លៃចាប់ពីខ្ទង់ ១៨ម៉ឺនដុល្លារឯណោះ៕

ប្រភពរូបភាព ៖ 669 Auto

អត្ថបទ៖ សេង ឡុង