អាណារ៉ូស ត្រូវមេធាវីលោកស្រី ទ្រី ដាណា កោះហៅ ក្រោយបញ្ចេញមតិលើការស្លៀកពាក់

  • 2021-10-27 02:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយកញ្ញា អាណារ៉ូស បញ្ចេញមតិលើការស្លៀកពាក់របស់លោកស្រី ទ្រីដាណា រួចមក ស្រាប់តែលោកស្រី ចេញលិខិតអញ្ជើញកញ្ញារ៉ូស ភ្លាម ដោយលោកស្រីអះអាងថា ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

កាលពីពេលថ្មីៗនេះ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន (ហៅរ៉ូស) ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ត្រូវបានមេធាវីរបស់លោកស្រី ទ្រី ដាណា ចេញលិខិតអញ្ជើញ ក្រោយនាងបានចូលទៅបញ្ចេញមតិលើការស្លៀកពាក់របសលោកស្រី ទ្រី ដាណា ដោយក្នុងនោះ នាងបានបញ្ចេញមតិយ៉ាងដូចនេះថា ចែស្អាតណាស់ តែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៏របស់បង

ក្រោយឃើញលិខិតអញ្ជើញរបស់លោកស្រី ទ្រី ដាណា រួចមក កញ្ញា អាណារ៉ូស បានចេញសារសុំទោសតាមរយៈគណនីហ្វេសប៊ុក របស់នាង ភ្លាមៗដោយមិនបង្អង់ទុកយូរ ។

ពេលនេះ អាណារ៉ូស ចេញសារសុំទោសហើយ នៅឡើយមិនទាន់ឃើញ លោកស្រី ទ្រី ដាណា មានប្រតិកម្មអ្វីនោះទេ ដោយ Sabay បានទាក់ទងទៅលោកស្រីដែរ តែមិនទាន់មានការឆ្លើយតប៕

អត្ថបទ៖ Tep Sovannmoly