Ansu Fati នឹង​ខក​ខាន​​ប្រកួត​ត​ទល់នឹង​ Rayo Vallecano ក្រោយ​រក​ឃើញ​មាន​របួស​

  • 2021-10-27 12:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Ansu Fati នឹង​ខក​ខាន​មិន​បាន​ចូល​រួម​ប្រកួត​រវាង​ក្លឹប​ Barcelona តទល់​នឹង​ក្លឹប​ Royo Vallecano នៅ​ថ្ងៃ​នេះ​នោះ​ទេ​ ក្រោយ​រក​ឃើញ​មាន​របួស​ជង្គង់​ខាង​ស្ដាំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Barca អម្បាញ់មិញ​នេះ​។

បើ​តាម​ប្រភព​ដដែល​នេះ​ មិន​បាន​បញ្ជាក់​ពី​រយៈពេល​ដែល​ Fati ត្រូវ​ការ​ព្យាបាល​របួស​មួយ​នេះ​ទេ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ កីឡាករ​រូប​នេះ​នឹង​ត្រលប់​មក​ជួយ​ក្លឹប​វិញ​ នៅ​ពេល​ដែល​របួស​សះស្បើយ​ប៉ុណ្ណោះ​។

ខ្សែ​ប្រយុទ្ធ​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​រង​របួស​មួយ​នេះ​ក្រោយ​ប៉ះ​គ្នា​ជា​មួយ​ David Alaba ក្នុង​ព្រឹត្តិការណ៍​ El Clasico កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

នៅ​ក្នុង​រដូវកាល​នេះ​ Ansu Fati បាន​ចូល​រម​លេង​បាន​៦ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី