​ហានិភ័យ​ហើយ! ព័រទុយហ្គាល់​ភ្លាត់​ឱកាស​ឡើង World Cup ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ​

  • 2021-11-15 01:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​បាត់​បង់​ឱកាស​ឡើង​ទៅ​លេង World Cup 2022 ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ​បន្ទាប់​ពី​ពួកគេ​លេង​ចាញ់​ក្រុម​សែប​ក្នុង​លទ្ធផល ១-២។

​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​ធ្វើ​មិន​បាន​ល្អ​ទេ ​ដោយ​ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​សែប​ក្នុង​លទ្ធផល ១-២។ ​ជាមួយ​លទ្ធផល​នេះ​ដែរ សែប​បាន​ឱកាស​ឡើង​ឈរ​កំពូល​តារាង​យក​កៅអី​ឡើង​លេង World Cup ​បាន​ហើយ។ ស្រប​ពេល​ក្រុម​ព័រទុយហ្គាល់​ដែល​នៅ​លេខ​២​នោះ ​ត្រូវ​លេង Play Off ​ទៅ​វិញ។

​ដោយ​ការ​បាត់បង់​ឱកាស​ល្អ​នេះ​ដែរ ព័រទុយហ្គាល់​នឹង​ប្រឈម​ខ្លាំង​ក្នុង​ការ​មិន​បាន​លេង World Cup 2022 ​ហើយ ​ព្រោះ​ការ​លេង Play Off ​នោះ ​មាន​ដល់​ទៅ​១២​ក្រុម ​ហើយ​ជ្រើស​យក​តែ​៣​ក្រុម​ប៉ុណ្ណោះ​ដើម្បី​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​ប្រទេស​កាតា៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម
អត្ថបទថ្មី