អ៊ីតាលី ​តាម​ព័រទុយហ្គាល់ ​បាត់​ឱកាស​ឡើង​ស្វ័យ​ប្រវត្ដិ World Cup ​

  • 2021-11-16 01:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​អ៊ីតាលី ​បាន​ខកខាន​ឱកាស​ឡើង​ទៅ​លេង​នៅ World Cup 2022 ​ដោយ​ស្វ័យ​ប្រវត្ដិ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ប៉ុណ្ណោះ។

​លទ្ធផល​ស្មើ​ក្រុម​អៀរឡង់​ខាង​លើ ០-០ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​អ៊ីតាលី​ឈរ​នៅ​លេខ​២​ក្នុង​ពូល C ​ហើយ​ស្វីស​ជា​ក្រុម​នៅ​លេខ​១ ​ទទួល​បាន​ឱកាស​ឡើង​ទៅ​លេង​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា​ហើយ។ ស្រប​ពេល​ក្រុម​អ៊ីតាលី​វិញ ​ទោះ​មិន​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​មែន ប៉ុន្តែ​ក្រុម​នេះ​នៅ​មាន​ឱកាស​លេង Play Off ​ជាមួយ​ក្រុម​១០​ទៀត​ដែរ។ ដោយ​ការ​ប្រកួត Play Off ​នោះ ​មាន​១០​ក្រុម ​យក​៣​ក្រុម​ឡើង​ទៅ​លេង World Cup 2022 ​។

​រំលឹក​ថា​អ៊ីតាលី​នេះ ​កាល​ពី World Cup 2018 ​កន្លង​ទៅ​នៅ​រុស្ស៊ី ​ពួកគេ​ខកខាន​មិន​បាន​ទៅ​លេង​ម្ដង​មក​ហើយ។ ខណៈ​ដែល​ឆ្នាំ​២០២២​ខាង​មុខ​ទៀត ​ក៏​នឹង​យ៉ាប់​សម្រាប់​ពួកគេ​ដែរ ព្រោះ​ការ​លេង Play Off ​នោះ ​មាន​ក្រុម​ខ្លាំង​ៗ​ច្រើន​ជា​ពិសេស​ព័រទុយហ្គាល់​អី​ជា​ដើម៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត