Keane ថាអង់គ្លេសល្អគ្រប់គ្រាន់ សម្រាប់លើកពាន World Cup 2022
- 2021-11-16 02:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Keane ថាអង់គ្លេសល្អគ្រប់គ្រាន់ សម្រាប់លើកពាន World Cup 2022
ចន្លោះមិនឃើញ
លោក Roy Keane មានទំនុកចិត្តថាក្រុមជម្រើសជាតិអង់គ្លេស បានត្រៀមខ្លួនរូចរាល់ហើយក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។
អង់គ្លេសប្រកួតចុងក្រោយក្នុងពូលវគ្គសន្សំពិន្ទុ បានយកឈ្នះលើក្រុមសាន់ម៉ារីណូក្នុងលទ្ធផល ១០-០ ឯណោះ ដែលជាជ័យជម្នះធំធេងខ្លាំងមែនទែនសម្រាប់ពួកគេ។ ខណៈដែលក្រុមនេះខានស៊ីគេបានដល់ទៅ១០គ្រាប់នេះ ជាង៥០ឆ្នាំមកហើយ។ អ្វីដែលគេកត់សម្គាល់បន្ថែមទៀត ក្រុមអង់គ្លេសក៏ឃើញថារៀបចំខ្លួនបានល្អណាស់ដែរ ដោយប៉ុន្មានប្រកួតមកនេះ ពួកគេរកគ្រាប់បាល់បានច្រើន និងការពារបានល្អ។
ជាមួយគ្នានេះដែរ លោក Roy Keane អតីតកីឡាករ Manchester United បាននិយាយដែរថាលោកមើលឃើញថាក្រុមអង់គ្លេសរៀបចំខ្លួនបានល្អជាងកាល Euro 2020 ទៀត។ ជាមួយធនធានដែលពួកគេកំពុងមាននេះ សក្ដិសមនិងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃបានហើយនៅ World Cup ឆ្នាំក្រោយ។ អង់គ្លេស ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់នេះផង៕